ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​រំលោ.ភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អ​នី​តិ​ជន

9 ឆ្នាំ មុន

ខេត្តរតនគិរី៖ កម្លាំង​នគរបាល​ស្រុក​វ៉ឺ​ន​សៃ​បាន​ឃាត់ខ្លួន​យុវជន​ឈាមរាវ​ម្នាក់​ បន្ទាប់​​ពិធី​ធ្វើ​សកម្ម​ភាពរំលោ.ភ​សេព​សន្ថវៈក្មេង​ស្រី​ជា​អនីតិ​ជន​ម្នាក់​កាលពី​វេលា​ម៉ោង​១០​ និង​០២​នាទី​យប់ ថ្ងៃ​ទី​២៩ ​មីនា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ

ខេត្តរតនគិរី៖ កម្លាំង​នគរបាល​ស្រុក​វ៉ឺ​ន​សៃ​បាន​ឃាត់ខ្លួន​យុវជន​ឈាមរាវ​ម្នាក់​ បន្ទាប់​​ពិធី​ធ្វើ​សកម្ម​ភាពរំលោភ​សេព​សន្ថវៈក្មេង​ស្រី​ជា​អនីតិ​ជន​ម្នាក់​កាលពី​វេលា​ម៉ោង​១០​ និង​០២​នាទី​យប់ ថ្ងៃ​ទី​២៩ ​មីនា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​បាន​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី ​។

​បើ​តាម​នគរបាល​ស្រុក​វ៉ឺ​ន​សៃ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​អាយុ​៨​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​សិស្ស រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ ចំណែកជនល្មើស​ឈ្មោះ សី ច​ន្នី អាយុ​១៧​ឆ្នាំ ជនជាតិ​ឡាវ មុខរបរធ្វើស្រែ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ដែរ​។

នគរបាល​ខាងលើ​ប្រាប់​បន្ត​ទៀត​ថា ​ជនល្មើស​បាន​ឡើង​ទៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​រំលោភ​សម្រេច​តែ​ម្តង ខណៈ​ពេល​ដែល​ឪពុក​ម្តាយនាង​មិន​នៅផ្ទះ​​។ ​ជនសង្ស័យ​​ត្រូវ​បាន​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​​​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​​ពេល​ល្ងាច​ថ្ងៃ​ទី​៣០ ​មិ​នា ឆ្នាំ​២០១៥ បញ្ជូន​ទៅ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ភ្នំ​ស្វាយ​តែ​ម្តង​៕