ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ក្លិប Chelsea ខកចិត្ត​ដោយសារ​សំបុត្រ​ចូល​ទស្សនា​ត្រូវ​ឆ្កែ​សំណព្វចិត្ត​ខាំ​កម្ទេច​ចោល

9 ឆ្នាំ មុន

មតិ​ទូទៅ​រមែង​យល់​ថា សុនខ​ជា​មិត្ត​ដ៏​ល្អ​របស់​មនុស្ស ប៉ុ​ន្តែ​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់ គួរតែ​គិត​ឱ្យ​ច្បាស់ ក្រោយ​ពី​អ្នកគាំទ្រ​បាល់ទាត់​ក្លិប Chelsea ម្នាក់​បាន​ខាតបង់​សំបុត្រ​ទស្សនា

មតិ​ទូទៅ​រមែង​យល់​ថា សុនខ​ជា​មិត្ត​ដ៏​ល្អ​របស់​មនុស្ស ប៉ុ​ន្តែ​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់ គួរតែ​គិត​ឱ្យ​ច្បាស់ ក្រោយ​ពី​អ្នកគាំទ្រ​បាល់ទាត់​ក្លិប Chelsea ម្នាក់​បាន​ខាតបង់​សំបុត្រ​ទស្សនាការ​ប្រកួត​បាល់ទាត់​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ដែល Chelsea បើកទ្វារ​ទទួលភ្ញៀវ Man Utd នៅ​ថ្ងៃ​ទី​១៨ មេ​សា ខាង​មុខ ។
លោក​ឆា​លី អេ​ត​វើ​ុ​ដ អ្នកគាំទ្រ​ក្លិប Chelsea នៅ​ក្រុង​រិ​ក​ហេម បាន​ចំណាយ​ប្រាក់​ជាង​២០០​ផោន ស្មើនឹង​ជាង​៣០០​ដុល្លារ​ទិញ​សំបុត្រ​ចំនួន​៣​សន្លឹក ដោយ​មាន​គម្រោង​នាំ​គូស្នេហ៍ និង​កូន​២​នាក់​ទៅ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដែល Chelsea បើកទ្វារ​ទទួលភ្ញៀវ Man Utd ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ។ បច្ចុប្បន្ន​ក្លិប Chelsea ស្ថិត​នៅ​កំពូល​តារាង​មាន​៦៧​ពិន្ទុ​ពី​ការ​ប្រកួត​ចំនួន​២៩​លើក នាំមុខ​ក្លិប Man City ស្ថិត​នៅ​លំដាប់​ទី​២ ចំនួន​៦​ពិន្ទុ និង​មានការ​ប្រកួត​តិច​ជាង​១​លើក ។

ក្តី​ស្រមៃ​របស់​អ្នកគាំទ្រ​ខាងលើ​ស្ទើរតែ​សាបសូន្យ​ក្រោយ​ពី​សំបុត្រ​ផ្ញើ​ទៅ​ដល់​ផ្ទះ លោក​ឆា​លី ស្ថិត​នៅ​កន្លែង​ការងារ ចំណែក​កូន​ទៅ​សាលា​ធ្វើ​ឱ្យ​សុនខ អាយុ​១២​ខែ ឈ្មោះ អេ​ល​សា ពូជ «West Highland Terrier» ខាំ​ក្រញី​ខ្ទេចខ្ទី ។ សំបុត្រ​ទស្សនាការ​ប្រកួត​នេះ​មិន​ស្ថិត​ក្នុង​សភាព​អាច​ប្រើប្រាស់​បាន​ធ្វើ​ឱ្យ​លោក​ឆា​លី ត្រូវ​ទាក់ទង​ទៅ​ក្លិប Chelsea ដើម្បី​ប្តូរ​ថ្មី រួម​ទាំង​បង់ប្រាក់​បន្ថែម ។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ឆា​លី នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​បុគ្គលិក​របស់​ក្លិប​ដែល​យក​សំបុត្រ​ទៅ​ដាក់​ផ្ទះ​របស់​លោក បណ្តាល​ឱ្យ​សុនខ​ខាំ​កម្ទេច​ចោល​នោះ​ថា​ជា​រឿង​ពិត ឬ​ក៏​មិនមែន ?