ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ​ពុង ឈីវកេក ​មិនទទួលយក​តំណែងសមាជិកទី៩ គ.ជ.ប

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅ​ ​ប្រធានអង្គការ​សិទ្ឋិ​មនុស្សលីកាដូ ​​លោកស្រី ពុង ឈីវកេក​ ​បានបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍ថ្ងៃនេះថា​ លោកស្រី​

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅ​ ​ប្រធានអង្គការ​សិទ្ឋិ​មនុស្សលីកាដូ ​​លោកស្រី ពុង ឈីវកេក​ ​បានបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍ថ្ងៃនេះថា​ លោកស្រី​មិនអាច​ទទួល​យក​តំណែង​ជាសមាជិកទី៩នៃ​គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត(គ.ជ.ប)ថ្មីនោះបានទេ ។

យ៉ាងណាក៍ដោយ​នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ​មីនា ២០១៥ ​ដែលត្រូវបានគេបង្ហោះ​នៅក្នុងបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) នាប៉ុន្មាន​នាទីមុននេះ ​លោកស្រី ពុង ឈីវកេក​ មិនបានបញ្ជាក់ពី​មូលហេតុពិតបា្រកដ​ដែលលោកស្រីមិនទទួល​យកតំណែងនេះទេ ​គ្រាន់តែបញ្ជាក់ថា តួនាទីជា​សមាជិកទី៩ “​សម្រាប់ខ្ញុំគឺជាសមាជិកឯករាជ្យម្នាក់ ​ពិតជានឹងរួមវិភាគ​ទានយ៉ាងសំខាន់ដល់អព្យាក្រឹតភាព​នៃស្ថាប័នរៀបចំការ​បោះឆ្នោត ដើម្បី​សម្រេច​បេសកកម្មរបស់ខ្លួន​ស្របតាមរដ្ឋធម្មនុញ្ញ​និងច្បាប់ជាធរមាន​ “ប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ ​​លោកស្រីប្រធានអង្គការសិទ្ឋិមនុស្សលីកាដូ ​ក៍បានសុំអភ័យ​ទោសចំពោះជនរួមជាតិ​ទំាងឡាយដែលមានជំនឿ​លើលោកស្រី ​ហើយដែលអាចមានការ​ខកចិត្តដោយសារ​ការសម្រេចនេះ ។

មកដល់ម៉ោង១០និង២០នាទី​ព្រឹកថ្ងៃទី៣១មីនា ​កោះសន្តិភាពមិនអាចរកការ​សុំអត្ថាធិប្បាយបន្ថែម​បានទេពីលោកស្រី​ ពុង ឈីវកេក ​ដោយទូរស័ព្ទលោក​ស្រីទទួលការហៅ​ចូលជាច្រើនដង ​ប៉ុន្តែពុំមានអ្នកលើកទទួល ។

គួរបញ្ជាក់ថា​ ក្រោយកិច្ចព្រមព្រៀង​រវាងគណបក្សប្រជាជនកម្ពុជា​ និងគណបក្សសង្គ្រោះជាតិ​កាលពីថ្ងៃទី២២ ​កក្កដា ២០១៤​ ទាក់ទងទៅនឹងការ​កែទម្រង់​និងការរៀបចំស្ថាប័ន​បោះឆ្នោតថ្មីនោះ​ ក្រុមអ្នកវិភាគបានប្រមើល​​មើលឃើញថា ​សម្រាប់តំណែង​បេក្ខភាពសមាជិកទី៩ ​នៃគ.ជ.បថ្មី​ ​ដែលជ្រើសរើស​ដោយ​គណបក្សទំាងពីរ​ដែលទទួលបានអាសនៈ​សភាសម្រាប់នីតិ​កាលទី៥នេះ ​នឹងអាចត្រូវបាន​ជ្រើសរើសលោកស្រី​ ពុង ឈីវកេក ។

មកដល់ម៉ោង១០និង៤០នាទី​ថ្ងៃអង្គារដដែលនេះ​ អ្នកនំាពាក្យ​គណបក្សនយោបាយទំាងពីរ​មិនអាចរកការសុំអត្ថាធិប្បាយភ្លាមៗ​នៅឡើយទេ​ ជុំវិញការ​សម្រេច​របស់លោកស្រី ពុង ឈីវកេក ​មិនទទួលយកតំណែង​សមជិកទី៩គ.ជ.បនេះ ៕