ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀ.នបាន​​១៧​នាក់ នៅ​ក្រុង​សិរិ​សោភ័ណ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដើម្បី​អនុវត្ត​គោ​លន​យ​បាយ​ភូមិ​/​ឃុំមាន​សុវត្ថិភាព សំដៅ​លុប​បំបាត់​នូវការ​ដាំ​ដុះ ការ​ផលិត ការ​ជួញដូរ ការ​ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀ.ន​ខុសច្បាប់ ។ លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដើម្បី​អនុវត្ត​គោ​លន​យ​បាយ​ភូមិ​/​ឃុំមាន​សុវត្ថិភាព សំដៅ​លុប​បំបាត់​នូវការ​ដាំ​ដុះ ការ​ផលិត ការ​ជួញដូរ ការ​ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។ លោក​ឧត្តមសេនីយ៍ត្រី​អាត់  ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យក៏​ដូច​ជា​លោក​វរសេនីយ៍ឯក​ឆេ​ន  ឈួ​ត ស្នងការ​រងប្រឆាំង​បទល្មើសតែងតែ​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀនឲ្យ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបឲ្យ​ក្តៅ​គគុក​ និង​ដូច​ជា​ភ្លៀងរលឹម​ចំពោះ​បញ្ហា​គ្រឿងញៀន​។​

ជាលទ្ធផល​នៅ​វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀើ ​ថ្ងៃ​ទី​៣០​ មីនា​ ២០១៥ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ធិ​ន ស៊ី​ន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​ប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​កន្លែង​នៅ​ចំណុចផ្ទះសំណាក់​ថ្ម​ពេជ្រ ស្ថិត​ក្នុងភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ  ដោយ​មាន​កិច្ចសហការ​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់​ផង​នោះ ទើប​សមត្ថកិច្ច​ឈាន​ដល់​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១៧​នាក់​ ជា​បន្តបន្ទាប់​ និង​វត្ថុ​តាង​មួយ​ចំនួន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់​៕
   ​