ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​គូទ​រ៉ឺ​ម៉ក​ដឹក​ត្រកួន​ក្រឡាប់​របួសធ្ងន់-​ស្រាល​៥​នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​៣នាក់​ជិះ​ម៉ូតូ​ទាំង​ជាតិ​ស្រវឹង​ក្នុង​ល្បឿន​លឿន​ពេក​ជ្រុល​ទៅ​បុក​គូទ​រ៉ឺ​ម៉កម៉ូតូ​​ដឹក​ត្រកួន​​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសធ្ងន់​ និង​ស្រាល​៥​នាក់ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០ មីនា នៅ​ចំណុចខាងក្រោយ

រាជ​ធានី​ភ្នំពេញ ៖ បុរស​៣នាក់​ជិះ​ម៉ូតូ​ទាំង​ជាតិ​ស្រវឹង​ក្នុង​ល្បឿន​លឿន​ពេក​ជ្រុល​ទៅ​បុក​គូទ​រ៉ឺ​ម៉កម៉ូតូ​​ដឹក​ត្រកួន​​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសធ្ងន់​ និង​ស្រាល​៥​នាក់ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០ មីនា នៅ​ចំណុចខាងក្រោយ​អគ្គិសនី​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B 7502 ជិះ​គ្នា​៣​នាក់ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្របគ្នា​ជាមួយ​រ៉ឺ​ម៉កម៉ូតូ​ដឹក​ត្រកួន​ចិន​ពី​សៀមរាប​កន្ទួត​​យក​ទៅ​លក់​នៅ​ផ្សារ​ដើម​គ​រ​ជិះ​២​នាក់​ម្តាយ​ និងកូន ខណៈមក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​អ្នកបើកបរ​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួស​យ៉ាងដំណំ​២​នាក់​ម្តាយកូន រីឯ​អ្នក​បង្ក រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​២​នាក់ ចំណែក​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួសធ្ងន់​ម្នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅគ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ និង​រ៉ឺ​ម៉ក​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​ទៀត ៕