ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រៀបចំ​កម្មវិធី​«​ដូង​តារា PPSEZ 2015»​ជូន​កម្មករ​កម្មការិនី​រោងចក្រ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ មីនា​កន្លង​ទៅ​នេះ​បាន​រៀបចំ​ពិធី​កំសាន្ត ដ៏​ធំ​មួយ​មានឈ្មោះ​ថា​«​ដូង​តារា PPSEZ 2015»​ដើម្បី​ផ្តល់​ជូន​នូវ​ភាព​សប្បាយ​រីករាយ​ដល់​កម្មករ​កម្មការិនី​រោងចក្រ​ទាំងអស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ

រាជធានី​ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ មីនា​កន្លង​ទៅ​នេះ​បាន​រៀបចំ​ពិធី​កំសាន្ត ដ៏​ធំ​មួយ​មានឈ្មោះ​ថា​«​ដូង​តារា PPSEZ 2015»​ដើម្បី​ផ្តល់​ជូន​នូវ​ភាព​សប្បាយ​រីករាយ​ដល់​កម្មករ​កម្មការិនី​រោងចក្រ​ទាំងអស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ក្នុង​កម្មវិធី​កំសាន្ត​នេះ​ផង​ដែរ​ក៏​មានការ​ប្រលង ចម្រៀង ការ​សម្តែង និង​ការ​ដើរ​ម៉ូ​ដ​ពី​សំណាក់​កម្មករ​កម្មការិនី និង​ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ជំទាវ ឧក​ញ្ញ៉ា លី​ម ឈី​វ​ហូរ អគ្គ​នាយិកា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ   លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​និង គណៈ​ក​ម្មា​វិនិយោគ​កម្ពុជា​និង​ជា ប្រធាន​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

លោក​ជំទាវ​ឧក​ញ្ញ៉ា លី​ម ឈី​វ​ហូរ អគ្គ​នាយិកា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ប្រសាសន៍​ថា នៅ​រៀង​រាល់​ឆ្នាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​តែងតែ​រៀបចំ​ពិធី​កំសាន្ត​ជូន​កម្មករ​កម្មការិនី​រោងចក្រ​ទាំងអស់​ទទួល​បាន​ភាព​សប្បាយ​។ លើស​ពី​នេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​តែងតែ​រៀបចំ​ការ​ប្រលង​ដើម្បី​ផ្តល់​ឱកាស​ជូន​ប្អូន​ៗ​បង្ហាញ​សមត្ថភាព​ក្នុង ការ​ច្រៀង ការ​សម្តែង ដើរ​ម៉ូ​ដ​អាច​មានឱកាស​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​ប្រ​សិន​ប្អូន​ៗ​បាន​ប្រលង​ចប់ ហើយ​មាន​បំណង​ចង់​បន្ត​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​តាម​ស្ថានីយ៍ទូរទស្សន៍​ផ្សេង​ៗ​នៅ​ក្នុងស្រុក គឺ​ខាងយើង​នឹង​ជួយ​គាំទ្រ និង​បង្ករ​លក្ខណៈ​កាន់តែ​ងាយស្រួល​ជូន​ដល់​ប្អូន​ៗ​ទាំងអស់​គ្នា​ឲ្យ​ទ​ទួ​បាន​នូវ​ក្តី​សង្ឃឹម​នៅ​ក្នុង​ជីវិត​ផង​ដែរ ។

​លោក​ជំទាវ​ឧកញ៉ា​បាន​សំណូមពរ​ទៅ​កម្មករ​កម្មការិនី​ទាំងអស់​បន្ត​បញ្ចេញស្នាដៃ​របស់​ខ្លួន​ជា​បន្ត​ទៀត​និង​ជួយ​ផ្សព្វផ្សាយ​ទៅ​ដល់​បងប្អូន​កម្មករ​កម្មការិនី​ផ្សេង​ទៀត​ឲ្យ​មក​ចូលរួម​កំសាន្ត​សប្បាយ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្ន​ង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ។

​លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​និង គណៈ​ក​ម្មា​វិនិយោគ​កម្ពុជា និង​ជា ប្រធាន​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ប្រសាសន៍​ថា ការ​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ពិតជា​បាន​ផ្តល់​ឱកាស​ជូន​ដល់​ប្អូន​ៗ​ទាំងអស់​មាន​សមត្ថភាព និង​រួបរួម​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុងភ្នំពេញ​នេះ​មាន​ភាព​សហការ​គ្នា​ល្អ រវាង​អ្នក​អភិវឌ្ឍ​តំបន់​រួម​នឹង​បុគ្គលិក​បាន​និង​កំពុង​បម្រើ​ការ​នៅ​ទី​នេះ​ទាំងអស់​អាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​និង​ធ្វើ​កិច្ច​ពិភាក្សា​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ភាព​ទាក់ទាញ​។​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​តំបន់​ជា​ពិសេស​ពី​លោក​ជំទាវ​អគ្គ​នាយិការ​បាន​បង្កើត​នៅ​បរិស្ថាន​មួយ​ដ៏​ល្អ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។

លោក​បន្ត​ថា ដោយ​មាន​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​ភិ​វឌ្ឍន៍​តំបន់​ធ្វើ​ឲ្យ​មាន​សុខដុម​រម្យ​នា​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន ជា​ពិសេស​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន​។​ការ​រៀបចំ​នៅ​កម្មវិធី​ថ្ងៃនេះ​ក៏​ជា​បង្ហាញ​ឆ​ន្ទះ​ដ៏​មុះ​មុត​មួយ​របស់​លោក​ជំទាវ​ដែល​តែងតែ​ខិតខំ​យកចិត្តទុកដាក់​ធានា​ថា​អ្នក​វិនិយោគ​និង​អាជីវករ​ទាំងឡាយ​នឹង​មានការ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ​។​យើង​ទទួលស្គាល់​ថា​បងប្អូន​កម្មករ​កម្មការិនី​ទាំងអស់​គឺ​បាន​ចូលរួម​កសាង​សេដ្ឋកិច្ចជាតិ បាន​ចូលរួម​ក្នុង​ការ​ទាក់ទាញ​ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ថែម​ទៀត​នា​ពេល​ខាង​មុខ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ប្រលង​ចម្រៀង ការ​សម្តែង និង​ការ​ដើរ​ម៉ូ​ដ​នៅ​ក្នុង​ឱកាស​ពិធី​កំសាន្ត​ជូន​កម្មករ​កម្មការិនី​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ចំពោះ​ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ កញ្ញា ឡេ​ង មុ​យ​ហេង មក​ពី​ក្រុមហ៊ុន Tiger Wing Co.,Ltd. និង លោក ភ​ន រ៉េ​ន​ឌី មក​ពី​ក្រុមហ៊ុន Artnature (Cambodia) Inc. លេខ​២ បាន​ទៅ​លើ កញ្ញា ជុំ យូ​នាង មក​ពី​ក្រុមហ៊ុន EUROSTAR DIAMONDS (CAMBODIA) CO.,LTD. និង លោក ង៉ែត វុ​ត្ថា មក​ពី​ក្រុមហ៊ុន Kyowaseikan (Cambodia) Co.,Ltd. លេខ​៣ បាន​ទៅ​លើ កញ្ញា យុទ្ធ ច​ន្ទ័​ភក្តី មក​ពី​ក្រុមហ៊ុន LAURELTON DIAMONDS (CAMBODIA) CO.,LTD. និង លោក ម៉ក់ ចាន់​ធី​រិ​ត មក​ពី​ក្រុមហ៊ុន Japan Rocks S.E.A (Phnom Penh) Co.,Ltd.៕