ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧកញ៉ា ​ថុង អ៊ុយប៉ាង​ និងលោកជំទាវឧកញ៉ា ​យីន ផាន្នី ​​​អញ្ជើញចូលរួមគោរព​វិញ្ញាណក្ខន្ឋលោក ប៉ែន សមិទ្ឋិ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកឧកញ៉ា ថុង អ៊ុយប៉ាង​ និងលោកជំទាវឧកញ៉ា ​យីន ផាន្នី ​ស្ថាបនិកសារព័ត៌មាន​កោះសន្តិភាព​ និង លោកស្រី​ ថុង សុវណ្ណរង្សី

រាជធានីភ្នំពេញ ៖ ​លោកឧកញ៉ា ថុង អ៊ុយប៉ាង​ និងលោកជំទាវឧកញ៉ា ​យីន ផាន្នី ​ស្ថាបនិកសារព័ត៌មាន​កោះសន្តិភាព​ និង លោកស្រី​ ថុង សុវណ្ណរង្សី អភិបាលសារ​ព័ត៌មានកោះសន្តិភាព ​នៅល្ងាចថ្ងៃទី៣០​ មីនា ២០១៥ ​បានអញ្ជើញ​ទៅចូលរួមដាក់កម្រងផ្កាគោរព​វិញ្ញាណក្ខន្ឋសពលោក​ ប៉ែន សមិទ្ឋិ ​ប្រធានក្លឹបអ្នក​កាសែតកម្ពុជា  ​និង​ជានិពន្ឋនាយក​សារព័ត៌មានរស្មីកម្ពុជា ​ ដែលបានទទួលមរណភាព​​នៅម៉ោង៧និង២០នាទី​ព្រឹកថ្ងៃចន្ទនេះ​​ ​ដោយរោគាពាធក្នុង​ជន្មាយុ៥៥ឆ្នាំ ។

សពលោ​ក​ ​ប៉ែន សមិទ្ឋិ​ ​​បាននិងកំពុង​​តម្កល់​ធ្វើបុណ្យ​តាមប្រពៃណីជាតិ​ ​​នៅគេហដ្ឋានរបស់លោក​ ​​ស្ថិតនៅផ្ទះលេខ០១​ ​ផ្លូវ១៤៥ ​​សង្កាត់ផ្សារដើមថ្កូវ ​ខណ្ឌចំការមន សព​​នឹងត្រូវបូជានៅវត្តលង្ការ​វេលាព្រឹកថ្ងៃទី០២​ មេសា ២០១៥ ​ហើយពិធីបុណ្យ៧ថ្ងៃនឹង​ត្រូវក្រុមគ្រួសារ​បា្ររព្ឋធ្វើនៅរសៀល​ថ្ងៃទី០៤ ​មេសា។

លោក ប៉ែន សមិទ្ឋិ ​​បានដាក់កាយ​​ចំណាយពេលវេលា​ស្ទើរ​មួយជីវិត​របស់លោក​ដើម្បីបម្រើការងារ​លើ​វិស័យសារព័ត៌មាន ​​និងបានចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​​ការបណ្តុះបណ្តាល​​ធនធានមនុស្ស ​​ការបញ្ចេញមតិ​ ​លើកកម្ពស់សេរីភាព​សារព័ត៌មាន​​​ និងលទ្ឋិប្រជាធិបតេយ្យ​នៅកម្ពុជា។

ការបាត់បង់ជីវិតលោក​ ​ប៉ែន សមិទ្ឋិ​ ​គឺជាការបាត់បង់​ធនធាន​មនុស្សដ៍ធំធេង​ក្នុងវិស័យសារព័ត៌មាន​​ ដែលមជ្ឈមណ្ឌល​ព័ត៌មាន​កោះសន្តិភាព​​សូមចូលរួម​រំលែកទុក្ខ​ ​យ៉ាងក្រៀមក្រំ​បំផុតនេះ​ជាមួយក្រុមគ្រួសារ​សាច់ញាតិ​​ និង ​សូមឲ្យវិញ្ញាណក្ខន្ឋ​លោក​ទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ ៕