ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោងជិត៥ល្ងាចនេះ​ សម្តេច ហេង សំរិន​ បានវិលនិវត្តន៍ពី​ចូលរួមកិច្ចប្រជុំ IPU នៅវៀតណាម

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេច​​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានអញ្ជើញ​វិល​និវត្តន៍ពីចូលរួម​​​កិច្ច​​ប្រជុំ​សន្និបាត​

រាជធានីភ្នំពេញ ​៖ សម្តេច​​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានអញ្ជើញ​វិល​និវត្តន៍ពីចូលរួម​​​កិច្ច​​ប្រជុំ​សន្និបាត​សហភាពអន្តរសភា ​( IPU )លើក​ទី១៣២​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម​វិញហើយ​នៅម៉ោងជិត៥ល្ងាចថ្ងៃទី៣០​ មីនា ២០១៥ ។

​មហាសន្និបាតនេះ ​បានលើកយក​ប្រធាន​បទ​ជាច្រើនក្នុង​នោះ​មាន​កិច្ច​ប្រជុំ​អាស៊ានបូក៣,​ កិច្ច​ប្រជុំ​ក្រុម​អាស៊ីប៉ាស៊ីហ្វិក​ និង​កិច្ច​ប្រជុំ​​​ក្រុមប្រឹក្សា​ភិបាល​លើក​ទី​១៩៦ … ។ល។​

នៅក្នុងប្រទេសវៀតណាម ​សម្តេច​ហេង សំរិន ​ក៏ដូចជា​គណៈប្រតិភូ​ទាំងអស់ ​​ក៍បានជួបពិភាក្សា​​​ការងារ​ជាមួយ​មេដឹកនំា​សភាបណ្តា​ប្រទេស​​ជា​ច្រើន​ទៀត ។

សូមបញ្ជាក់ថា​ សហភាព​​អន្តរសភា​ហៅកាត់ថា​ IPU​ ត្រូវបានបង្កើតឡើង​​តាំងពី​ឆ្នាំ​១៨៨៩មក​ម្ល៉េះ​ ដែល​បច្ចុប្បន្ន​​មាន​​សមាជិក​ចំនួន​១៦៤​ប្រទេស និង​សមាជិក​​បំរុង​ចំនួន​១០​ប្រទេស​ផងដែរ ៕