ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​30​នាក់​ស្លា.ប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា និង​ការ​វាយប្រហារ​តាម​អាកាស​នៅ​អីុ​រ៉ា​ក់

8 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៣០​នាក់​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៩ មីនា ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា និង​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុម

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យ៉ាងតិច​៣០​នាក់​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩ មីនា ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា និង​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ក្នុង​ខេត្ត​សាឡា ហ៊ីដ​ឌី​ន និង​ខេត្ត​អាន​បា​អីុ​រ៉ា​ក់ ។

គាំទ្រ​ដោយ​បណ្តា​យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ និង​កង​យន្តហោះ​អីុ​រ៉ា​ក់​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់បាន​បន្ត​ប្រតិបត្តិការ​យោធា​នៅ​ខេត្ត​សាឡា​ហ៊ី​ដ​ឌី​ន ប៉ុ​ន​ប៉ង​ដណ្តើម​យក​ទីក្រុង​ទី​គ្រី​ត ទីប្រជុំជន​ខេត្ត​នេះ​ពី​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វិញ ហើយ​សម្រេច​បានការ​រុលទៅមុខ​ខ្លះ​ក្នុងស្រុក​២​ស្ថិត​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងលិច​ខេត្ត ។

ការ​ប៉ះទង្គិច​គ្នា និង​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​ដាក់​ទីតាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តែ​បន្ត​នៅ​ជុំវិញ​ក្រុង​ទី​គ្រី​ត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៧០​គីឡូម៉ែត្រ​ខាង​ជើង​ក្រុង​បា​ដា​ដ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ប្រទេស​អីុ​រ៉ា​ក់ថា សរុប​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​២៦​នាក់​ត្រូវ​កងកម្លាំង​សន្តិសុខ​សម្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា ។

កាលពី​យប់​ថ្ងៃ​ទី​២៥ មីនា កន្លង​មកនេះ នាយក​រដ្ឋមន្ត្រី​អីុរ៉ា​ក់​លោក​ហៃ​អីុ​ឌ័​រ អាល់​អា​បា​ឌី ប្រកាស​ថា កងកម្លាំង​អីុ​រ៉ា​ក់​ចាប់ផ្តើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​ប្រតិបត្តិការ​ដើម្បី​រំដោះ​ទីក្រុង​ទី​គ្រី​ត និង​បណ្តា​ផ្នែក​ខាងជើង​នៃ​ខេត្ត​សាឡា ហ៊ី​ដ​ឌី​ន ជាមួយ​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​មេ​រិ​ក ។

ការ​វាយប្រហារ​របស់​កងទ័ព​អុ​ី​រ៉ា​ក់​ដើម្បី​រំដោះ​ទីក្រុង​ទី​គ្រី​ត​បាន​អូស​បន្លាយពេល​ចាប់តាំងពី​ជិត​២​ស​ប្តា​ហ៍​មក​ហើយ ដោយសារ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​រាយ​គ្រាប់បែក និង​គ្រឿងផ្ទុះ​ជា​ច្រើន​ពាន់​គ្រាប់​នៅ​តាម​អគារ និង​រថយន្ត​ទាំងឡាយ​ក្នុង​ទីក្រុង ។

ចាប់តាំងពី​ថ្ងៃ​ទី​២ មីនា មក ទាហាន​អុ​ី​រ៉ា​ក់​ប្រមាណ​ជា​៣០.០០០​នាក់ និង​ពួក​ជីវពល​សម្ព័ន្ធមិត្ត​ជា​ច្រើន​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ការ​វាយលុក​ដ៏​ធំ​មួយ​នៅ​អីុ​រ៉ា​ក់​ប៉ុ​ន​ប៉ង​ដណ្តើម​យក​ទីក្រុង​ទី​គ្រី​ត​ពី​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​វិញ ។

នៅ​ខេត្ត​អាន​បា ក្រុមចម្រុះ​បាន​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្តា​ទីតាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងកើត​ទីប្រជុំជន​ខេត្ត គឺ​ក្រុង​រ៉ា​ម៉ា​ឌី ដោយ​កម្ទេច​រថយន្ត​១​គ្រឿង​ជាមួយ​បណ្តា​សមាជិក​ក្រុម​នេះ​ជិះ​ក្នុង​រថយន្ត​នោះ ។

ចំណែកឯ​អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន បាន​មក​ដល់​ក្រុង​បា​ដា​ដ កាលពី​ថ្ងៃ​ទី​៣០ មីនា ដើម្បី​ជួប​ជាមួយ​បណ្តា​មេដឹកនាំ​អីុ​រ៉ា​ក់ ក្នុង​នោះ​មាន​នាយក​រដ្ឋមន្ត្រី​ផង ។

ទស្សនកិច្ច​នេះ​របស់​លោក​ធ្វើ​ឡើង​ពេល​អីុរ៉ា​ក់​ប៉ុន​ប៉ង​វាយ​រុញច្រាន​ពិសេស​ជាមួយ​ការ​វាយលុក​លើ​ទីក្រុង​ទី​គ្រី​ត​នូវ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ដណ្តើម​កាន់កាប់​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ប្រទេស​នោះ ៕