ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្ប​ធ​ម៌​មាន​គម្រោង​អភិរក្ស​«​ព្រះ​វិហារ​ចាស់​»​នៅ​វត្ត​សំរោង​ក្នុង​ដែល​មាន​អាយុ​ជាង​៣០០​ឆ្នាំ​ទុកជា​សម្បត្តិ​វប្ប​ធ​ម៌ និង​បេ​តិក​ភ័​ណ្ឌ​ជាតិ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ព្រះ​វិហារ​ដ៏​ចំណាស់ដែល​មាន​អាយុកាល​ជាង​៣០០នៅ​ក្នុង​វត្ត​សំរោង​ក្នុង ស្ថិត​នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ទំនង​អាច​នឹង​ត្រូវ​រៀបចំ​ឲ្យ​មានការ​អភិរក្ស​ទុកជា​សម្បត្តិ​វប្ប​ធ៌ ឬ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​​ជាតិ

ខេត្តបាត់ដំបង ​៖ ព្រះ​វិហារ​ដ៏​ចំណាស់ដែល​មាន​អាយុកាល​ជាង​៣០០នៅ​ក្នុង​វត្ត​សំរោង​ក្នុង ស្ថិត​នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ទំនង​អាច​នឹង​ត្រូវ​រៀបចំ​ឲ្យ​មានការ​អភិរក្ស​ទុកជា​សម្បត្តិ​វប្ប​ធ៌ ឬ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​​ជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​ចូល​ទស្សនា និង​ធ្វើការ​ស្រាវជ្រាវ ។ នេះ​បើ​យោង​តាម​ប្រសា​ស​ន៍លោក​ស ខេ​ង នាយករ​ដ្ធ​មន្ត្រី​ស្ដីទី រ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​។

ក្នុង​នាម​ជានា​យករ​ដ្ធ​មន្ត្រី​ស្ដីទី លោក​ស ខេ​ង បាន​មាន​ប្រសា​ស​ន៏​បែប​នេះ​ជា​សាធារណៈ​នៅ​ចំពោះ​មុខមន្ត្រី​នានា ព្រះសង្ឃ តាជី​ដូនជី ប្រជា​ពលរ​ដ្ធ និង​សិស្សានុសិស្ស​ប្រមាណ​ជិត​២.០០០​នាក់ ក្នុង​គ្រា​ដែល​លោក​បាន​អញ្ជើញ​ជា​គណៈ​អ​ធិបតី​ក្នុង​ពី​ធី​កាត់​ឬ​សសី​មាព្រះ​វិហារ​ថ្មី នៅ​ក្នុង​វត្ត​សំរោង​ក្នុងខាងលើ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ មី​នា​ ២០១៥​។

លោកនាយករ​ដ្ធ​មន្ត្រី​ស្ដីទី​បាន​មាន​ប្រសា​ស​ន៍ថា តាម​ព័​ត៌​មាន​ដែល​លោក​ទ​ទូល​បាន គឺ​ខាង​ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈមាន​គម្រោង​ចង់​អភិរក្ស​នូវ​«​ព្រះ​វិហារ​ចាស់​»​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​នៅ​ក្នុង​វត្ត​សំរោង​ក្នុង​នេះទុកជា​សម្បត្តិ​វប្ប​ធ​ម៌​ជាតិ ឬជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ជាតិ​។ ប៉ុន្តែ​លោក​ព្រួយបារម្ភ​អំពី​គុណភាព​សំណង់ ក្រែង​មិន​អាច​នៅ​គង់​វង្ស បើ​មិន​បាន​ថែទាំ ឬមិន​បាន​ជួសជុល​ឡើង​វិញ​នៅ​ផ្នែក​ខ្លះ​។

តាម​ប្រវត្តិ​សង្ខេប​នៅ​ក្នុង​ស​ន្ទ​រក​ថា​របស់​លោកមៀ​ច សុម​ន៏ អភិបាលស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹង​ថា វត្ត​សំរោង​ក្នុង​នេះ​គឺ​មាន​វ័យ​ចំណាស​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​វត្ត​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង មាន​ផ្ទៃដី​ទំហំ​២៩,៩៣៧​ម៉ែត្រក្រឡា ដែល​ត្រូវ​បាន​កសាង​ក្នុង​អំឡុង​ពុទ្ធសករាជ​២២៥០ និង​គ្រឹ​ស្ដ​សករាជ​១៧០៧​។

ក្នុង​សម័យ​នោះ​ទីតាំង​វត្ត​នេះ ជាទី​ស្មសាន​ប្រកបដោយ​ព្រៃឈើ​ធំ​ៗ ក្នុង​នោះ​មាន​ដើម​សំរោង​ដ៏​ធំ​១​ដើម​ទំហំ​មុខកាត់​២​ម៉ែត្រ​។ ដូច្នេះ​ហើយ​ទើប​ក្រោយ​ពេល​សាងសង់​វត្ត​នេះ​រួច បុព្វ​ដូនតា​ខ្មែរ​ក្នុង​សម័យ​នោះបាន​ដាក់​ឈ្មោះ​វត្ត​នេះ​ថា ជា​«​វត្ត​សំរោង​ក្នុង​»​រហូត​មានឈ្មោះ​បោះ​សំឡេង​ដល់​បច្ចុប្បន្ន​នេះ​៕