ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​ជាប់​ទោស​ពី​រឿង​ពុក​រលួយ​មួយទៀត

9 ឆ្នាំ មុន

សារព័ត៌មាន​អីុស្រា​អែ​ល រាយការណ៍​ថា តុលាការក្រុង​ហ្សេ​រុយ​សា​ឡឹម ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា អតីត​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក អេ​ហ៊ូ​ដ អូ​ល​ម័​រ ត្រូវ​មានទោស​ពី​សំណុំរឿង

សារព័ត៌មាន​អីុស្រា​អែ​ល រាយការណ៍​ថា តុលាការក្រុង​ហ្សេ​រុយ​សា​ឡឹម ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា អតីត​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក អេ​ហ៊ូ​ដ អូ​ល​ម័​រ ត្រូវ​មានទោស​ពី​សំណុំរឿង​ពុក​រលួយ​មួយទៀត ដោយ​លោក​ជាប់ចោទ​ថា​ទទួល​សំណូក​ជា​ប្រាក់​ពី​ពាណិជ្ជករ​ជនជាតិ​អា​មេ​រិ​ក លោក Morris Talansky ។

ការ​កាត់ទោស​លោក អេ​ហ៊ូ​ដ អូ​ល​ម័​រ លើ​បទចោទប្រកាន់​នេះ ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​៥ ឧសភា ខាង​មុខ​នេះ ។ លោក​ត្រូវ​បាន​កាត់ទោស​ម្តង​រួច​មក​ហើយ ដោយ​ដាក់គុក​៦​ឆ្នាំ​ពី​បទ​ពុក​រលួយ​មួយ​ផ្សេង​ទៀត ដោយ​ការ​កាត់ទោស​នោះ​ត្រូវ​តុលាការ​កំពូល​សម្រេច​ឱ្យមក​កាត់ក្តី​នៅ​សាលាឧទ្ធរណ៍​ទៀត ៕