ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រៃ​ផ្នែក​ឧស្សាហកម្ម​របស់​ចិន​ធ្លាក់​ចុះ​4,2%​ដើមឆ្នាំ​នេះ

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ប្រាក់​ចំណេញ​នៃ​កិច្ចការជំនួញ​ផ្នែក​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​ចិន​សម្រេច​បាន​១២១,៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥

ប៉េ​កាំ​ង ៖ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ប្រាក់​ចំណេញ​នៃ​កិច្ចការជំនួញ​ផ្នែក​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​ចិន​សម្រេច​បាន​១២១,៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ធ្លាក់​ចុះ​៤,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ចំណែក​ការិយាល័យ​ស្ថិតិ​ជាតិ​បានឱ្យ​ដឹង​ថា តួលេខ​នេះ​បង្រួញ​ពី​អត្រា​ធ្លាក់​ចុះ​៨%​ដែល​សម្រេច​បាន​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ កន្លង​មក ។

សូម​បញ្ជាក់​ថា ការ​ទូទាត់​គណនា​របស់​អង្គភាព​នេះ​គឺ​រាប់​ទាំង​បណ្ដា​ក្រុមហ៊ុន​ដែល​មាន​ចំណូល​ប្រចាំឆ្នាំ​លើស​ពី​៣,២១​លាន​ដុល្លារ ។

ទោះបីជា​យ៉ាងណា​លោក​ហ័​រពីង​(He Ping) អ្នក​ស្រង់​ស្ថិតិ​របស់​ស្ថាប័ន​ជាតិ​មួយ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ថយ​ចុះ​កម្រៃ​គឺ​បណ្ដាល​មក​ពី​តម្លៃ​ទំនិញ​ធូរ​ថ្លៃ​ជាង​មុន ចំណែក​ថ្លៃដើម​កើនឡើង ហើយ​គួប​ផ្សំ​ប្រាក់​ចំណេញ​ពី​ផ្នែក​សំខាន់​ៗ​ដូច​ជា ឧស្សាហកម្ម​ប្រេង និង​ធ្យូងថ្ម​ជាដើម ៕