ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​លក់រាយ​នៅ​អង់គ្លេស​រើប​ឡើង​ខែមីនា

8 ឆ្នាំ មុន

ក្រុង​ឡុ​ង ៖ តាម​ការ​ស្ទាបស្ទង់​ផ្នែក​ឧស្សាហកម្ម​បង្ហាញ​ថា កំណើន​នៃ​ការ​លក់រាយ​នៅ​ប្រទេស​អង់គ្លេស​បាន​ងើបឡើង​វិញ​ក្នុង​ខែមីនា ឆ្នាំ​២០១៥ បន្ទាប់​ពី​មានការ​រំកិល​ចុះ​ស្ទើរតែ​ពាក់កណ្តាល

ក្រុង​ឡុ​ង ៖ តាម​ការ​ស្ទាបស្ទង់​ផ្នែក​ឧស្សាហកម្ម​បង្ហាញ​ថា កំណើន​នៃ​ការ​លក់រាយ​នៅ​ប្រទេស​អង់គ្លេស​បាន​ងើបឡើង​វិញ​ក្នុង​ខែមីនា ឆ្នាំ​២០១៥ បន្ទាប់​ពី​មានការ​រំកិល​ចុះ​ស្ទើរតែ​ពាក់កណ្តាល​កាលពី​ខែ​មុន បើ​ទោះជា​ភាព​សុទិដ្ឋិនិយម​នៃ​ការ​លក់​នៅ​ខែ​ខាង​មុខ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ក៏​ដោយ ។

សហព័ន្ធ​ឧស្សាហកម្ម​អង់គ្លេស​ឱ្យ​ដឹង​ថា តុល្យការ​នៃ​ការ​លក់រាយ​របស់​ខ្លួន​បាន​កើនឡើង​១៨% ក្នុង​ខែមីនា លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​១៥% ធៀប​នឹង​ខែកុម្ភៈ កើន​១% ដែល​ជា​តួលេខ​ខ្សោយ​បំផុត គិត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ។ ក្នុង​នោះ​កំណើន​នៃ​ការ​លក់​ចំពោះ​អ្នកលក់​ថ្នាំ ឬ​ឱសថ​វាយលុក​បាន​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​១៧​ឆ្នាំ​សម្រាប់​ខែមីនា ខណៈ​ជំនួញ​គ្រឿងសង្ហារិម និង​កម្រាលព្រំ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណើន​ដ៏​រឹង​មាំ​ដែរ ។

ផ្អែក​តាម​ទិន្នន័យ​ផ្លូវការ ការ​រំពឹង​ទុក​នៃ​ការ​លក់​សម្រាប់​ខែ​ក្រោយ​នឹង​ធ្លាក់​ចុះ​មក​នូវ​កំណើន​២១% ពី​អត្រាកំណើន​២៧% ក្នុង​ខែមីនា ដែល​វា​ជា​កម្រិត​ទាប​ជាងគេ​បំផុត​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំទៅ ៕