ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតព្រៃ​រាលដាលឆេះចម្ការម្រេចគេអស់៧៥0ជន្លង់ ត្រូវម្ចាស់ទាមទារសំណង

9 ឆ្នាំ មុន

ខេត្តកំពត ៖ ចម្ការម្រេច​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះអស់​គ្មានសល់ បន្ទាប់ពី​បុរស​ចំណាស់​ម្នាក់មានច​ម្ការម្រេច​ក្បែរ​គ្នា​នោះ​ដែរ ​​បាន​យក​ភ្លើង​​ទៅដុត​ព្រៃ​ ក៏​បណ្តាលឱ្យ​ឆាបឆេះ​ចម្ការគេអស់​​​៧៥០ជន្លង់ ដែលហេតុការណ៍នេះ​កើតឡើង​កាលពីវេលា​ម៉ោង​​​០៥​

ខេត្តកំពត ៖ ចម្ការម្រេច​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះអស់​គ្មានសល់ បន្ទាប់ពី​បុរស​ចំណាស់​ម្នាក់មានច​ម្ការម្រេច​ក្បែរ​គ្នា​នោះ​ដែរ ​​បាន​យក​ភ្លើង​​ទៅដុត​ព្រៃ​ ក៏​បណ្តាលឱ្យ​ឆាបឆេះ​ចម្ការគេអស់​​​៧៥០ជន្លង់ ដែលហេតុការណ៍នេះ​កើតឡើង​កាលពីវេលា​ម៉ោង​​​០៥​ល្ងាច​​​ថ្ងៃទី​២៦ មីនា ២០១៥ ស្ថិតនៅចំណុច​ភូមិអង្គរជ័យ ឃុំដំណាក់​កន្ទួតខាងត្បូង​ស្រុកកំពង់ត្រាច ។

ប្រភពបានឱ្យ​ដឹងថា បុរសដែលបង្កឱ្យមានអគ្គិភ័យ​ដោយអចេតនា​នេះ​ឈ្មោះប៊ុន សាមឿន អាយុ​៦៤​ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិ-​កើត​ហេតុ​ខាងលើ ហើយ​ត្រូវបាន​គាំងបេះដូងសន្លប់​ បន្ទាប់ពី​មាន​ការភិតភ័យពេក ។ ចំណែក​ម្ចាស់​ចម្ការ​ម្រេច​រងគ្រោះ​ឈ្មោះញ៉ែម ឌី អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធឈ្មោះ​ហង្ស ភាព​ អាយុ​៤៥​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះដែរ ។

ប្រភពពីម្ចាស់​ចម្ការរងគ្រោះ​បាន​ឱ្យ​ដឹងថា ចម្ការម្រេច​របស់គាត់​ត្រូវ​រងខូច​ខាត​ទាំងស្រុង​ដែលមានចំនួន​៧៥០ជន្លង់ ទើបតែ​ដាំបាន​រយៈ​ពេល​២ឆ្នាំ​ប៉ុណ្ណោះ​ តែទោះជាមិនទាន់​បានផល​ពេញ​ក៏ដោយ ក៏គាត់​បាន​ចំណាយ​ទុនអស់​រាប់​ម៉ឺនដុល្លារ​ដែរ ។ គាត់មិនទាន់​បាន​​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញា​ធរ​ទេ ដោយ​នៅថ្ងៃទី២៧ មីនា អ្នកបង្ក​បាន​សុំ​ជួបគ្នា ដើម្បីធ្វើការចរចា ប៉ុន្តែ​ត្រូវរូបគាត់ទាមទារ​ឱ្យ​ជួយ​សង​ថ្លៃ​ខាតបង់​ ជម្រើស១-ត្រូវសងថ្លៃខាតបង់​ម្រេចមួយគុម្ព ១០០ដុល្លារ ​និងជម្រើស២-ត្រូវដោះដូរ​ម្រេចគ្នា ព្រោះ​ម្រេចរបស់​អ្នកបង្ក​​គឺ នៅ​ជាប់​ចម្ការគាត់តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព