ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទើបរៀប​ការ​បាន​៧​ថ្ងៃ​គាំង​បះ​ដូង​ស្លា.ប់​ចោល​ប្រពន្ធ​

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​ដេក​ស្លា.ប់​យ៉ាង​ស្ងៀម​ស្ងាត់​ ​កាល​ពី​យប់​ ថ្ងៃ​ទី​២៨ មីនា ២០១៥ នៅ​ភូមិ​បឹង​ធំ​ខាង​លិច​ ឃុំ​អង្គ​សុភី ស្រុក​កំពង់​ត្រាច​។

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​ដេក​ស្លាប់​យ៉ាង​ស្ងៀម​ស្ងាត់​ ​កាល​ពី​យប់​ ថ្ងៃ​ទី​២៨ មីនា ២០១៥ នៅ​ភូមិ​បឹង​ធំ​ខាង​លិច​ ឃុំ​អង្គ​សុភី ស្រុក​កំពង់​ត្រាច​។

ជន​រង​គ្រោះ​ឈ្មោះ​ដូង ចាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​ខាង​លើ​។ បើ​តាម​ការ​រៀប​រាប់​ឱ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​យុវ​ជន​រង​គ្រោះថា កូន​ប្រុស​គាត់​ទើប​តែ​រៀប​ការ​បាន​៧​ថ្ងៃ​គត់​​ ពេល​រៀប​ការ​បាន​៣​ថ្ងៃ​ ប្រពន្ធ​បាន​សុំ​ទៅ​ធ្វើ​ការនៅ​រោង​ចក្រ​កាត់​ដេរ​ឯភ្នំពេញ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា គាត់​មិន​បាន​ដឹង​រឿង​កូន​ប្រុស​ កូន​ប្រសា​ស្រី​យ៉ាង​ម៉េច​ទេ តែ​ពេល​រៀប​ការ​ហើយ​បាន​៣​ថ្ងៃ​គាត់​មិន​បាន​ឮកូនៗទាស់​គ្នា​ទេ ព្រោះ​ពួក​គេ​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​គ្នា​ដែរ ។ មុន​ពេល​ស្លាប់​  ខណៈ​ពេល​ប្រពន្ធ​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​បាត់​ កូន​ប្រុស​របស់​គាត់​បាន​ទៅ​ចូល​រួម​ពិធី​មង្គល​ការអ្នក​ភូមិ​ រហូត​ដល់​​ចប់​កម្ម​វិធី​ទើប​ត្រឡប់​មក​ដេក​នៅ​ផ្ទះ​វិញ​ លុះ​ព្រឹក​ឡើង​ទើបគាត់​ដឹង​ថា កូន​ប្រុស​ស្លាប់​បាត់​ទៅ​ហើយ។

លោក​អនុ​សេនីយ៍​ឯក ទេព រុន បាន​ឱ្យ​ដឹង​ថា យុវ​ជនដែល​ដេក​ស្លាប់​នេះ​ទើប​តែ​រៀប​ការ​បាន​៧​ថ្ងៃ​ ប៉ុន្តែ​នៅ​យប​់​ស្លាប់​នោះ ប្រពន្ធ​មិន​បាន​នៅ​ដេក​ជាមួយ​ទេ​ គឺ​សុំ​ប្តី​ទៅ​បើក​លុយ​នៅ​ភ្នំពេញ​ គ្រោង​ចង់​មក​ធ្វើ​ការ​នៅ​ជិត​ផ្ទះ​វិញ​។ លោក​អនុ​សេនីយ៍​ឯកបាន​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​៕