ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ប៉ាពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​និង​ចិន

9 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្រិត​ដល់​៧,៥​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​៣០ មីនា ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ប៉ាពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ បណ្តាល​ឱ្យ​មានការ​ភ័យ​ខ្លាច​រលក​យក្ស​ដី​គ្រោះថ្នាក់​មុន​ពេល

ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្រិត​ដល់​៧,៥​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​៣០ មីនា ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ប៉ាពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ បណ្តាល​ឱ្យ​មានការ​ភ័យ​ខ្លាច​រលក​យក្ស​ដី​គ្រោះថ្នាក់​មុន​ពេល​លុប​ចោលការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​វិញ ។

ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នោះ ស្ថិត​នៅ​ជម្រៅ​៣៣​គ​.​ម និង​ចម្ងាយ​៥៥​គ​.​ម​ពី​ទីក្រុង កូ​កូ​ប៉ូ លើ​កោះ NOUVELLE BRETAGNE និង​ចម្ងាយ​៧៨៧​គ​.​ម​ពី​រដ្ឋធានី PORT MORESBY ។

វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS  រាយការណ៍​ពី​ការ​រញ្ជួយ​ដី​នោះ រួច​មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​ប៉ា​ស៊ី​ហ្វិ​ក បាន​ចេញ​ការ​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មី​ដ៏​គ្រោះថ្នាក់ ដែល​អាច​កើត​មាននៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ស្ថិត​ក្នុង​រង្វង់ ១០០០ គ​.​ម ជុំវិញ​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នោះ ។ ក៏​ប៉ុន្តែ ការ​គំរាមកំហែង​ស៊ូ​ណា​មី​បាន​កន្លង​ផុត​ដោយ​ពុំ​មានការ​ខូចខាត​គួរ​ឱ្យ​កត់សម្គាល់​ណាមួយ​ឡើយ ។

នៅ​ក្រុង​កូ​កូ​ប៉ូ ស្ថិត​នៅ​ជិត​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​ប្រជាជន​ក្រុង​នេះ​ប្រមាណ​ជា​២០.០០០​នាក់​មានការ​ភ័យ​ខ្លាច ។ មានការ​ញ័រ​រង្គើរ​ខ្លាំង​ធ្វើ​ឱ្យ​របស់របរ​នានា​ជ្រុះ​ធ្លាក់​រួច​មនុស្ស​ម្នា​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ ។

ចំណែក​នៅ​ប្រទេស​ចិន​វិញ​មានការ​រញ្ជួយ​ដី​កម្លាំង​៥,៥​រិ​ស្ទ័​រ​មួយ កាលពី​ថ្ងៃ​ទី​៣០ មីនា ដែរ នៅ​ស្រុក JIANHE ខេត្ត GUIZHOU ភាគ​និរតី​ប្រទេស ។

យោង​តាម​មជ្ឈមណ្ឌល​ប្រព័ន្ធ​រញ្ជួយ​ដី​ចិន​ថា ការ​រញ្ជួយ​ដី​នេះ​កើត​មាន​នា​វេលា​ម៉ោង​៩​និង​១៧​នាទី ម៉ោង​ក្នុងស្រុក ក្នុង​ជម្រៅ​៧​គ​.​ម ។ ពុំ​មានការ​បាត់បង់​ជីវិត​មនុស្ស ឬ​ខូចខាត​សម្ភារ​ត្រូវ​បាន​រាយការណ៍​ឡើយ ៕