ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ទុ​រ​គ​ត៣​នាក់​បងប្អូន​ ម្នាក់​ពិការ​ជើង​ត្រូវ​ឪពុក​ម្តាយ​ និង​បង​ៗ២​នាក់​ចាក​ចោល​​អំពា​វនាវ​សុំសប្បុរសជន​ជួយ​​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​៖​ សេចក្តី​វេទនា​រស់​ដោយ​ការ​អត់​ឃា្ល​នបាន​ធ្លាក់​មក​លើ​កុមារ​កំព្រា​៣​នាក់​បងប្អូន ដោយក្នុង​នោះ​ប្អូនស្រី​ពៅ​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ ដោយសារ​ពស់​ចឹក គ្មាន​លុយ​ព្យាបាល ។

ខេត្តកំពង់ឆ្នាំង​៖​ សេចក្តី​វេទនា​រស់​ដោយ​ការ​អត់​ឃា្ល​នបាន​ធ្លាក់​មក​លើ​កុមារ​កំព្រា​៣​នាក់​បងប្អូន ដោយក្នុង​នោះ​ប្អូនស្រី​ពៅ​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ ដោយសារ​ពស់​ចឹក គ្មាន​លុយ​ព្យាបាល ។ កុមារ​ទាំង​៣​នាក់បងប្អូន​ត្រូវ​បាន​ឪពុក​ចាកចោល​ទៅ​មាន​ប្រ​ព​ន្ធថ្មី មិន​មក​ជួយ​មើលថែ​រក្សា រី​ឯម្តាយ​ទៅ​ប្រទេស​ថៃ​បាត់ដំណឹង​ឈឹង ចំណែក​បង​ៗ​បាន​ទៅ​ធ្វើការ និង​មាន​ប្តី មិន​ដែល​មក​អើត​ប្អូន​ៗ​ម្តងណា​ឡើយ​។

រយៈពេល៣​ឆ្នាំ​ដែល​ពួក​គេ​រស់​ក្នុង​ភាព​ឯក​កោគ្មាន​ភាព​កក់ក្តៅ​ពី​មេបា គឺ​ពឹង​អាស្រ័យ​តែ​បងប្រុស​មាន​អាយុ​១៥ឆ្នាំ​ស៊ីឈ្នួល​មើល​គោ​ឱ្យគេ​បាន​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​ប្អូន​ៗ និង​ដោយសារ​អ្នក​ជិតខាង​ឱ្យបាយសម្ល កំដរ​រស់​រង់ចាំ​ថ្ងៃ​ណាមួយ ម្តាយ​ឪពុក​គេ​ភ្ញាក់ខ្លួន​វិល​ត្រឡប់​មករ​កកូន​ៗ​វិញ ។

​ជីវិត​កំសត់​នៃ​ក្មេងទាំង​បី​នាក់​នេះកំពុង​រស់នៅ​ភូមិ​ក្រាំង​ស្គា ឃុំ​ក្រាំ​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ស្គារ​ បាន​និយាយ​ពី​ប្រវត្តិ​កុមារ​កំព្រា​ទាំង​៣​នាក់​ និង​ក្រុម​គ្រួសារ​គេ​ឱ្យដឹង​ថា​ ​កុមា​រា​ទី​១-​ឈ្មោះ សឺ សាន អាយុ​១៥​ឆ្នាំ សព្វថ្ងៃ​ដើរ​ស៊ីឈ្នួល​មើល​គោ ក្របី​ឱ្យ​គេ​យកប្រាក់​ចិញ្ចឹម​ប្អូន​ៗ  កុមារី​ទី​២​-ឈ្មោះ សឺ សុ​ជា អាយុ​១០​ឆ្នាំ ដើរ​ជីក​ដំឡូង​ព្រៃ​លក់  និងកុមារី​ទី​៣​-ឈ្មោះ  សឺ ម៉ា​ណិ​ត អាយុ​៨​ឆ្នាំ​ ពិការ​ជើង​ខាងស្តាំ​មួយ​កំណាត់​កាលពី​២​ឆ្នាំ​មុន​ដោយសារ​ពស់​ចឹក​គ្មាន​លុយ​ព្យាបាល​។ ពួក​គេ​មាន​បងប្អូន​៣​នាក់​ទៀត​គឺ  ១-​ឈ្មោះ​សឺ សល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទៅ​ធ្វើការ​នៅ​ភ្នំពេញបាត់​ដំណឹង​ជាង​៣​ឆ្នាំ​មក​ហើយ  ២​-ឈ្មោះ សឺ ម៉ា​ណុ​ត​ ភេទ​ស្រី អាយុ​១៨​ឆ្នាំ បែក​មាន​ប្តី​មិន​ដែល មក​រក​ប្អូន​ៗ​ឡើយ  និង៣-​ឈ្មោះ  សឺ ឡុ​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ ស៊ីឈ្នួល​លាងចាន​ឱ្យ​គេនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច បាន​តែ​បាយ​ហូប​មិន​ដែល​បាន​ប្រាក់​អ្វី​ឡើយ​។

​ចំណែក​ឪពុកពួក​គេ ឈ្មោះ ញឹ​ម សៃ អាយុ​៤២​ឆ្នាំ​ ចេញ​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធចុង​ជាង​២​ឆ្នាំ​ហើយ​មិន​ដែល​មកមើល​កូនៗឡើយ ចំណែក​ម្តាយ​របស់​គេ​ឈ្មោះនី អាយុ​៤១​ឆ្នាំ ចេញ​ទៅ​ធ្វើ​ជា​កម្មការិនី​នៅ​ប្រទេស​ថៃ​ជាង​២​ឆ្នាំម ក​ហើយ​បាត់​ដំណឹង​ឈឹង​។

ដោយ​មើលឃើញ​ការ​លំបាក​អត់ឃ្លាន​គ្មាន​បាន​រៀនសូត្រ របស់​កុមារ​ទុ​រ​គ​ត​ទាំង​៣​នាក់​ខាងលើ​ដែល​កំពុង​រស់នៅ​ក្នុង​កូនខ្ទម​ស្លឹក​ដ៏​តូច​មួយ​ធ្លុះធ្លាយ​មុខក្រោយ​ដ៏​គួរ​ឱ្យអាណិត​ពេក​នោះ  ប្រជាពលរដ្ឋ​ក្នុងភូមិ​សំណូមពរ​ស្នើ​សុំ​ដល់​សប្បុរសជន តាម​រយៈ​សារព័ត៌មាន​មេត្តា​ជួយ​សង្គ្រោះ​​ដល់​កុមារ​ទាំង​៣​នាក់​បងប្អូន​ខាងលើ​នេះ​ដោយ​អនុគ្រោះ​ផង​ចុះ​៕
                                                                                                                      ​