ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ស្រោមជើង​ថ​ថៃ​រ៉ុ​ង​ផ្ដល់​អំណោយ​សប្បុរស​តាម​រយៈ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​រទេះ​សំ​រាប់​ជន​ពិការ​ចំនួន​៥០​គ្រឿង ​និង​ស្រោមជើង​៣.៤០០​ឡូ​ជា​អំណោយ​សប្បុរស​របស់​រោងចក្រ​ស្រោមជើង​ថ​ថៃ​រ៉ុ​ង​ ប្រទេស​ថៃ​បាន​ផ្ដល់​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តាម​រយៈអាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​រទេះ​សំ​រាប់​ជន​ពិការ​ចំនួន​៥០​គ្រឿង ​និង​ស្រោមជើង​៣.៤០០​ឡូ​ជា​អំណោយ​សប្បុរស​របស់​រោងចក្រ​ស្រោមជើង​ថ​ថៃ​រ៉ុ​ង​ ប្រទេស​ថៃ​បាន​ផ្ដល់​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តាម​រយៈអាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ ប្រទេស​ថៃ​ប្រគល់​ឲ្យ​ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​សង្កែ​ និង​ជា​តំណាង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ ដើម្បី​ជួយ​ដល់​ជន​ពិការ​ និង​អ្នកជម្ងឺ​តាម​មន្ទីរពេទ្យ ​កាលពី​វេលា​ម៉ោង​ជិត​០១​រសៀល​ ថ្ងៃ​ទី​៣០​ មីនា​ ២០១៥​។​

លោក​អ៊ឹម​ ចិ​ត្រា ​ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​សង្កែ​ និង​ជា​តំណាង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​កោះសន្តិភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បោ់យ​ប៉ែ​ត​ថា​ អំណោយ​ទាំងនេះ​រួម​មាន​រទេះ​សំ​រាប់​ជន​ពិការ​ចំនួន​៥០​គ្រឿង ​និង​ស្រោមជើង​ចំនួន​៣.៤០០​ឡូ​។​

លោក​អ៊ឹម​ ចិ​ត្រា​ បន្ត​ថា​ អំណោយ​ទាំងនេះ​ជា​របស់​រោងចក្រ​ថ​ថៃ​រ៉ុ​ង​នៅ​ប្រទេស​ថៃ​តាម​រយៈ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រគល់​ឲ្យ​លោក​ដើម្បី​យក​ទៅ​ចែក​ជូន​ជន​ពិការ​ និង​អ្នកជម្ងឺ​តាម​មន្ទីរពេទ្យ​ក្នុង​ខេត្តបាត់ដំបង​។ ​តំណាង​មន្ទី​រសុខាភិបាល​រូប​នេះ​ប្រាប់​ថា​ ការ​ជួយ​ជា​អំណោយ​សប្បុរស​ពី​រោងចក្រ​ស្រោមជើង​ថ​ថៃ​រ៉ុង​នេះ​ជា​លើក​ទី​០២​ហើយ ដោយ​កាលពី​លើក​ទី​០១​នៅ​ខែ​១០ ​​២០១៤​ គឺ​ខាង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​របស់​លោក​ទទួល​បាន​ស្រោមជើង​៧០០​ឡូ ​ហើយ​អំណោយ​កន្លង​មក​នោះ​បាន​ចែក​ជូន​ដល់​អ្នក​ក្រីក្រ ​ពិសេស​ស្ត្រី​សម្រាល​កូន​ និង​មួយ​ចំនួន​បាន​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ផ្ទុកមេរោគ​អេ​ដស៍​ក្នុងភូមិ​រកា​​។​

តំណាង​មន្ទីរ​សុខា​ភិ​រូប​នេះ​បញ្ជាក់​ថា ​អំណោយ​ទាំងអស់​លើក​នេះ​អាច​នឹង​យក​ទៅ​ចែក​ជូន​ដល់​ជន​ពិការ​ និង​អ្នកជម្ងឺ​តាម​មណ្ឌលសុខភាព​ និង​មន្ទីរពេទ្យ​នៅ​ទូ​ទាំង​ខេត្តបាត់ដំបង​ក្រោយ​ពី​ពិភាក្សា​ ឬ​ឆ្លង​យោបល់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រួច​។ ​លោក​អ៊ឹម​ ចិ​ត្រា​ បញ្ជាក់​ថា​ រោងចក្រ​ថ​ថៃ​រ៉ុ​ង​នឹង​ផ្ដល់​អំណោយ​សប្បុរស​បែប​នេះ​ជា​លើក​ទី​៣​ទៀត​នៅ​ឆ្នាំ​ក្រោយ​៕​