ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​ឧត្តមសេនីយ៍គន់ គីម ​នាំ​អំណោយ​ចែក​ជូន​ជន​ពិការ​ និង​មន្ត្រី​ចូល​និវត្តន៍

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៨​ មីនា​ ២០១៥ ​នៅ​ក្នុង​បរិវេណ​សាលាស្រុក​អន្លង់​វែង​ ជន​ពិការ​និង​មន្ត្រីរាជការ​ចូល​និវត្តន៍​៨៤០​នាក់​បាន​ទទួល​អំណោយ​ពី​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​គន់ គី​ម​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ

ខេត្ត​ឧត្តរមានជ័យ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៨​ មីនា​ ២០១៥ ​នៅ​ក្នុង​បរិវេណ​សាលាស្រុក​អន្លង់​វែង​ ជន​ពិការ​និង​មន្ត្រីរាជការ​ចូល​និវត្តន៍​៨៤០​នាក់​បាន​ទទួល​អំណោយ​ពី​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ គន់ គី​ម​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ស ថា​វី​ អភិបាលខេត្ត​ឧត្តរមានជ័យ លោក​ឧក​ញា​លឹ​ម ហេង​ ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ លោក​ហោ ជិន​វ​រៈ​យុទ្ធ​ អភិបាលស្រុក​អន្លង់​វែង ​លោក​មេបញ្ជាការ លោក​មេបញ្ជាការ​រង ​កងកំលាំងប្រដាប់អាវុធ​ជា​ច្រើន​រូប​ទៀត​។

លោក​ហោ ជិន​វ​រៈយុទ្ធ​ អភិបាលស្រុក​អន្លង់​វែង​បាន​មាន​ប្រសាសន៍​ជូន​គ​ណះ​អធិបតី​ថា ​ជន​ពិការ​ និង​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្តន៍​នៅ​ក្នុងស្រុក​អន្លង់​វែង​មាន​ចំនួន​៨៤០​នាក់​នេះ​ជា​អ្នក​បាន​ចូល​បម្រើ​ការងារ​ក្នុង​កងកំលាំងប្រដាប់អាវុធ​ការពារ​ប្រទេស​ជាតិ​មាតុភូមិ​កាលពី​សម​យ័​សង្គ្រាម​រហូត​ធ្លាក់ខ្លួន​ពិការ​មក​ដល់​ពេល​នេះ ​ចំណែក​មន្ត្រីរាជការ​ដែល​បាន​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​បម្រើ​ការងារ​ជូន​សង្គម​ជាតិ​មួយ​ចំនួន​ទៀត​បាន​ចូល​និវត្តន៍​ត្រូវ​បាន​ទទួល​អំណោយ​ពី​នាយ​ឧត្តមសេនីយ៍​គន់ គី​ម ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ដែល​បាន​យកចិត្ត​ទុកដាក់​ពាំនាំ​អំណោយ​ចែក​ជូន​។

នាយ​ឧត្តមសេនីយ៍​គន់ គី​ម ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​បងប្អូន​ជា​ជន​ពិការ​គ្រប់​ៗ​រូប​ដែល​បាន​ធ្លាក់ខ្លួន​ពិការ​ គឺជា​អ្នក​សេ្ន​ហា​ជាតិ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ​កាលពី​សម័យ​សង្គ្រាម​នោះ​បងប្អូន​ធ្លាក់ខ្លួន​ពិការ​រហូត​មក​ទល់​ពេល​នេះ ហើយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​នយោបាយ​ឈ្នះ​ឈ្នះ​មួយ​ដើម្បី​បង្រួបបង្រួម​ជាតិ​ គឺ​មិន​ឲ្យ​មាន​អ្នក​ឈ្នះ ​ឬ​មាន​អ្នក​ចាញ់​នឹង​ត្រូវ​បញ្ចប់​នូវ​សង្គ្រាមស៊ីវិល​។​

នាយ​ឧត្តមសេនីយ៍​គន់ គី​ម​បាន​មាន​ប្រសាសន៍​បន្ត​ថា បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​ហើយ​បាន​បន្សល់​ទុ​កនូវ​ជន​ពិការ​ទាំង​សងខាង​ ដូច​ជា​ជន​ពិការ​ខាង​កង​ទ​ព័​ខ្មែរក្រហម​ និង​ជន​ពិការ​ខាង​កងទ័ព​របស់​រាជរដ្ឋាភិបាល តែ​ទោះជា​បែប​ណា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​រាជរដ្ឋាភិបាលនៃ​ព្រះរាជា​អ​ណា​ចក្រ​កម្ពុជា​តែងតែបាន​យកចិត្ត​ទុកដាក់​ ដោយ​មិន​បោះបង់​ចោល​នូវ​ប្រាក់បៀវត្ស​ន៍​ និង​មានការ​ជួយ​ឧបត្ថម្ភ​ជា​ញឹកញាប់​ផង​ដែរ​៕​​