ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ណ៍ស៊ី​វិល​នាំ​យក​អំណោយ​ជូនប្រជាពលរដ្ឋ​ក្រីក្រ​ និង​អ្នកមាន​ជំងឺនៅ​ឃុំ​អង្គ​កែវ

9 ឆ្នាំ មុន

ខេត្តតាកែវ​៖ សហភាព​ស​ហព័ន្ធ​យុវជន​កម្ពុជា​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ដឹកនាំ​ដោយ​លោក ឡុ​ង ឆេ​ង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៃ​រដ្ឋ​លេខា​ធិ​ដ្ឋា​ន​អាកាស​ចរ​ណ៍ស៊ី​វិល​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ​មី​នា​​ ២០១៥

ខេត្តតាកែវ​៖ សហភាព​ស​ហព័ន្ធ​យុវជន​កម្ពុជា​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ដឹកនាំ​ដោយ​លោក ឡុ​ង ឆេ​ង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៃ​រដ្ឋ​លេខា​ធិ​ដ្ឋា​ន​អាកាស​ចរ​ណ៍ស៊ី​វិល​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ​មី​នា​​ ២០១៥ បាន​ដឹកនាំ​ប្រតិភូ​យុវជន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដោយ​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ​ទៅ​ចែក​ជូន​ដល់ប្រជាពលរដ្ឋ​ក្រីក្រ​ និង​អ្នកមាន​ជំងឺ​រ៉ាំ​​រ៉ៃ ខ្វះ​លទ្ធភាព​ចំនួន​៥​គ្រួសារ ដែល​ស្ថិត​នៅ​ឃុំ​អង្គ​កែវ​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​។

លោក ឡុ​ង ឆេ​ង មាន​ប្រសា​ស​ន៍ថា ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួល​បាន​អំណោយ​នា​ពេល​នោះបាន​បង្ហាញ​នូវ​ក្តី​សប្បាយ​រីករាយ ​និង​រំភើបចិត្ត​ក្រៃ​លែង​ពេល​ឃើញ​យុវជនយើងចុះ​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌​បែប​នេះ​ ​​ព្រោះ​ពួក​គាត់​គិត​ថា​ ជំនួយ​នោះ​តិចតួច​ក្តី​ ប៉ុន្តែ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់សម្រាប់​ដោះស្រាយ​ជីវភាពក្នុង​គ្រួសារ​។

លោក​បញ្ជាក់ថា​ សំភារ ថវិកាដែល​នាំ​មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ម៉ៅ​ ហាវ​ណ្ណា​ល់​ រដ្ឋលេខាធិការ​នៃ​រដ្ឋ​លេខា​ដ្ឋា​ន​អាកាស​ចរ​ណ៍ស៊ី​វិល ​និង​លោក​ហ៊ុន ម៉ា​នី​ ប្រធាន​សហភាព​សហ​ព័ន្ធយុវជន​កម្ពុជា​។

លោក ឡុ​ង ឆេ​ង ក៏​បាន​អំពាវនាវ​ផង​ដែល​ដល់យុវជន​កម្ពុជា​ទាំងអស់​គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ខ្មែរ​ជួយ​ខ្មែរ​និង​ដើម្បី​អនាគតសម្រាប់​ទាំងអស់​គ្នា​។ នា​ឱកាស​នោះ​ដែរ​ ដោយ​មានការ​សំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ លោក​ឡុ​ង ឆេ​ង បាន​ចុះ​ទៅ​ពិនិត្យ​មើល​ប្រព័ន្ធ​ស្រោចស្រព​ប្រឡាយ​ទឹក​ដែល​គ្មាន​ប្រភព​ទឹក​ដើម្បី​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំជួយ​ជីក​ប្រឡាយ​ឱ្យ​បាន​ច្រើន​តាម​ដែល​ធ្វើ​ទៅ​បាន​ដើម្បី​សម្រេច​នូវ​សកម្មភាព ប្រភព​ទឹក​មក​ជូន​ប្រជាពលរដ្ឋ​៕ ​