ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ៖ សុវត្ថិភាព​​ជា​កត្តា​ចម្បង​​ក្នុង​ការ​ទាក់ទាញ​​ទេស​ចរណ៍

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក ថោ​ង ខុន បាន​គូសបញ្ជាក់​ថា សុវត្ថិភាព​ជា​កត្តា​ចម្បង​ក្នុង​ការ​ទាក់​ទាញ​ទេស​ចរណ៍ និង​ជា​រូបភាព​​វិជ្ជមាន​នៃ​គោលដៅ​​ទេស​ចរណ៍​នីមួយ​ៗ ជា​រួម​​គឺ​កញ្ចប់​នៃ​ការ​​ទស្សនា​របស់​​ភ្ញៀវ​ប្រកប​ដោយ​បរិយា​កាស​កក់​ក្តៅ​

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក ថោ​ង ខុន បាន​គូសបញ្ជាក់​ថា សុវត្ថិភាព​ជា​កត្តា​ចម្បង​ក្នុង​ការ​ទាក់​ទាញ​ទេស​ចរណ៍ និង​ជា​រូបភាព​​វិជ្ជមាន​នៃ​គោលដៅ​​ទេស​ចរណ៍​នីមួយ​ៗ ជា​រួម​​គឺ​កញ្ចប់​នៃ​ការ​​ទស្សនា​របស់​​ភ្ញៀវ​ប្រកប​ដោយ​បរិយា​កាស​កក់​ក្តៅ​និង​​សុវត្ថិភាព​។

លោក ថោ​ង ខុន បាន​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធីបើក​សម្ភោ​ធ​ក្រុមហ៊ុន​សន្តិសុខ​លី​ដែន​ &​ ហ្វេ​បៀ​ន ស៊ី​ឃ្យូ​រី​ធី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី​ (LIDEN and FABIAN SECURITY HOLDING Co.,Ltd) កាលពី​ថ្ងៃ​ទី​​២៧ ​មីនា ​២០១៥ ​កន្លង​មកនេះ​នៅ​​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ។

លោក ថោ​ង ខុន បាន​បន្ថែម​ថា ជាមួយ​គ្នា​នេះ ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​ទេសចរណ៍​​កម្ពុជា​ (២០១២.២០២០)​ ក៏​បាន​បង្ហាញ​​នូវ​ចក្ខុវិស័យ​ច្បាស់​លាស់ ​សម្រាប់​អនាគត​នៃ​ការ​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​កម្ពុជា ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ទិស​ដៅ​ជា​យុទ្ធ​សាស្ត្រ​ទាំង​៦​រួម​មាន ​(​ការ​អភិវឌ្ឍ​ន៍​ផលិតផល​​ទេសចរណ៍ ការ​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ កា​រត​ភ្ជាប់ ​និង​ការ​សម្រួល​ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ទេសចរណ៍​) ​និង​ចំណុច​ចុង​ក្រោយ​​គឺ​ប្រព័ន្ធ​សុវត្ថិភាព​​ទេសចរណ៍​។

លោក ​ថោ​ង ខុន បាន​បញ្ជាក់​ថា ការ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​លី​ដែន​ & ​ហ្វេ​បៀ​ន ស៊ី​ឃ្យូ​រី​ធី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី​នេះ គឺជា​ការ​រួម​ចំណែក​ផ្តល់​ភាព​កក់​ក្តៅ​ក្រុមហ៊ុន​វិនិយោគ វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​​ផង​ដែរ ​ខណៈ​ដែល​ព្រះរាជាណាចក្រ​​កម្ពុជា​​ក្រោម​ការ​ដឹក​នាំ​ដ៏​​ត្រឹម​ត្រូវ​ប្រកបដោយ​​គតិបណ្ឌិត​របស់​​សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បាន​ទទួលស្គាល់​លើ​ឆាក​​អន្តរជាតិ​ពី​កត្តា​​សន្តិសុខ សុវត្ថិភាព ​និង​ស្ថិរភាព​​នយោបាយ​​ទូ​ទាំង​ប្រទេស ​ស្រប​តាម​ការ​ផ្សព្វផ្សាយ​​ទេសចរណ៍​អាស៊ាន អា​ស៊ាន​​ផ្តល់​ភាព​​កក់ក្តៅ​ដល់​​ទេស​ចរណ៍ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព