ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ឈើប្រណីតរាប់រយដុំ​នៅក្នុងមណ្ឌលសុខភាព​ស្រុកវឺនសៃ

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​ឈើប្រណីតប្រភេទធ្នង់​រាប់រយដុំមានប្រវែង១,២តឹក​ បានត្រូវគេប្រទះឃើញ​នៅក្នុងមណ្ឌលសុខភាព​ស្រុកវឺនសៃ ។

ខេត្តរតនគិរី ៖ ​ឈើប្រណីតប្រភេទធ្នង់​រាប់រយដុំមានប្រវែង១,២តឹក​ បានត្រូវគេប្រទះឃើញ​នៅក្នុងមណ្ឌលសុខភាព​ស្រុកវឺនសៃ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីអ្នកភូមិឲ្យដឹងទៀតថា​ ឈើប្រណីតទំាងនោះ​ត្រូវបានគេដឹកចេញ​ពីឧទ្យានជាតិវីរជ័យ​ និងតំបន់​ព្រៃអភិរក្សមួួយចំនួនទៀត ​យកមកដាក់គរក្នុង​មណ្ឌលសុខភាពខាងលើ ​ហើយជារៀងរាល់យប់ត្រូវ​បានដឹកចេញតាមរថយន្តកាមរី​ ឬ សំាយ៉ុងយកទៅ​លក់បន្តនៅ​ក្នុងប្រទេសវៀតណាម ​ឬ ​ចែកចាយនៅតាម​ដេប៉ូផ្សេងៗ ។

ទាក់ទងទៅនឹងការលើក​ឡើងរបស់ក្រុមអ្នកភូមិខាងលើនេះដែរ ​លោក សុវណ្ណ ប៊ុនហ៊ូម ​ប្រធានមណ្ឌលសុខភាព​ស្រុកវឺនសៃបានប្រាប់តាមទូរស័ព្ទ​នៅ​ព្រឹក​​ថ្ងៃទី៣០ មីនា ២០១៥​ថា ​ឈើ​ប្រណីតប្រភេទធ្នង់​ដែលគរទុកជិត១០ម៉ែត្រគីបនោះ ​គឺទុកសម្រាប់ធ្វើពិដាន​និងប្រើបា្រស់នៅក្នុងមណ្ឌលសុខភាព​តែ​ប៉ុណ្ណោះ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕