ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​ និង​លោក​ជំទាវ​យកចិត្តទុកដាក់​ចំពោះ​សិស្ស​ពូកែ​នៅ​ខេត្តពោធិ៍សាត់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ដោយ​យល់​ឃើញ​ថា​អ្នករៀន​ពូកែ​ គឺជា​ធនធានមនុស្ស​ដ៏សំខាន់​ ជា​ទំពាំង​ស្នង​ឫស្សី ​និង​ជា​អ្នក​បន្ត​វេ​ណ​ក្នុង​ការ​ដឹកនាំ​កសាង​អភិ​វ​ឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​ឆាប់រហ័ស​នោះ​លោក​ស៊ុ​យ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​

ខេត្តពោធិ៍សាត់​ ៖​ ដោយ​យល់​ឃើញ​ថា​អ្នករៀន​ពូកែ​ គឺជា​ធនធានមនុស្ស​ដ៏សំខាន់​ ជា​ទំពាំង​ស្នង​ឫស្សី ​និង​ជា​អ្នក​បន្ត​វេ​ណ​ក្នុង​ការ​ដឹកនាំ​កសាង​អភិ​វ​ឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​ឆាប់រហ័ស​នោះ​លោក​ស៊ុ​យ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​និង​លោក​ជំទាវ​តែង​បាន​ផ្ដាំផ្ញើក្រើនរំលឹក​ដល់​សិ​ស្សា​នុសិស្ស​នៅ​គ្រប់​សាលា​ក្នុង​ខេត្តពោធិ៍សាត់​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ​ក្លាយជា​សិស្ស​ពូកែ​ ព្រមទាំង​ផ្ដល់​ជា​រង្វាន់​លើកទឹកចិត្ត​ទៀត​ផង​។

កាលពី​រសៀល​ថ្ងៃ​ទី​២៩​ មីនា ​២០១៥​ លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​ និង​លោក​ជំទាវ​បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ដែល​រៀន​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៥​ចំនួន​៣០​នាក់​ មក​ពី​អនុ​វិទ្យាល័យ ​និង​វិទ្យាល័យ​ចំនួន​១៣​ក្នុង​ខេត្តពោធិ៍សាត់ ដែល​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​បណ្ណាល័យ​ពោធិ៍សាត់​។

លោក​រដ្ឋមន្ត្រី​ ស៊ុ​យ សែ​ម បាន​សម្ដែង​ទឹកចិត្ត​រំភើប​រីករាយ​ដែល​បានឃើញ​ក្មួយ​ៗ​សិ​ស្សា​នុសិស្ស​ជា​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​រៀន​ពូកែ​សមតា​ម​បំណងប្រាថ្នា​របស់​លោក​ដែល​បាន​ក្រើនរំលឹក​កន្លង​មក​។​ លោក​មាន​ប្រសាសន៍​ថា​ ក្មួយ​ៗ​ដែល​រៀន​ពូកែ​នេះ​ដោយសារ​ទី​១​-មានការ​គ្រប់គ្រង​ល្អ​ពី​ឪពុក​ម្ដាយ​ ទី​២-​គ្រូបង្រៀន​ល្អ​ និង​ទី​៣​-គឺ​ខ្លួនឯង​ផ្ទាល់​មានចិត្ត​ចង់​រៀន​។​

ជាក់ស្ដែង​ដូច​ជា​រូប​លោក​ជាដើម​កាល​រៀន​នៅ​សាលា​បឋម​សិក្សា​មិនសូវ​ចេះ​ទេ​ ប៉ុន្តែ​ពេល​ចូល​ដល់​អនុ​វិទ្យាល័យ​លោក​មានការ​តាំងចិត្ត​ខ្ពស់​ទើប​រៀន​ពូកែ​បាន​ជាប់​ចំណាត់​លេខ​១​លេខ​២​រហូត​តែម្ដង​។​ កាល​លោក​នៅ​រៀន ​ឪពុក​ម្ដាយ​មាន​ជីវភាព​លំបាកលំបិន ​​គ្មាន​កង់-​ម៉ូតូ​ជិះ​មក​រៀន​ទេ ​ហើយក៏​គ្មាន​អគារ​ថ្ម​អង្គុយ​រៀន​ដូច​ក្មួយ​ៗ​សព្វ​ថ្ងៃនេះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​តស៊ូ​ខិតខំ​ប្រឹងប្រែង​ទើប​មាន​ថ្ងៃនេះ​។​

ពី​មុន​ប្រទេស​យើង​សំបូរ​អ្នកចេះ​ដឹង​ច្រើន​ណាស់​ ប៉ុន្តែ​ពួក​ប៉ុ​ល​ពត​ សម្លាប់​ចោល​គ្មាន​សល់ ទើបតែ​ក្រោយ​ថ្ងៃ​រំដោះ​៧​ មក​រា​ ១៩៧៩​ យើង​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ​ពី​បាតដៃ​ទទេ​ដែល​ដៃ​ម្ខាង​ទប់​នឹង​សង្គ្រាម​ ដៃ​ម្ខាង​កសាង​ និង​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ទំ​រាំ​បាន​ដូច​សព្វ​ថ្ងៃនេះ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​។​

សមាគម​អតីត​សិស្ស​វិទ្យាល័យ​ពោធិ៍សាត់​បង្កើត​បណ្ណាល័យ​នេះ​ឡើង​ដើម្បី​ជួយ​សិស្ស​ជំនាន់​ក្រោយ​ក្នុង​ការ​ស្រាវជ្រាវ​ចំណេះដឹង​ និង​ជួយ​ដល់​សិស្ស​ក្រីក្រ​ដែល​ជួប​ការ​លំបាក​។​ ស្ថិត​ក្នុង​វ័យ​សិក្សា​ក្មួយ​ៗ​ត្រូវ​តែ​សប្បាយ​នឹង​កា​សិក្សា​ ខិតខំ​រៀន​ចាប់​យក​ជំនាញ​ណាមួយ​ឲ្យ​ពិតប្រាកដ លុះ​បានការ​ងារ​ធ្វើ​ហើយ​យើង​សប្បាយ​នឹង​រក​ប្រាក់​ចំណូល​វិញ​ម្ដង​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ និង​អនាគត​របស់​ខ្លួន​។​ លោក​មាន​ប្រសាសន៍​ថា​ ឥឡូវនេះ​ក្មួយ​ៗ​ជា​សិស្ស​ពូកែ​ត្រឹម​ថ្នាក់​ខេត្ត​ទេ បើសិនជា​ទៅ​ដល់​ថ្នាក់​ជាតិ​រៀន​បាន​ចំណាត់ថ្នាក់​លេខ​១​លោក​នឹង​ជូន​រង្វាន់​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សិក្សា​។

​ក្នុង​ឧិ​កាស​នោះ​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម ​និង​លោក​ជំទាវ​បាន​ផ្ដល់​ថវិកាដល់​សិស្ស​ពូកែ​ទាំង​៣០​នាក់ ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​២០​ម៉ឺន​រៀល​ក្នុង​នោះ​មាន​សិស្ស​ចំនួន​ពីរ​នាក់ ​ម្នាក់​ទៅ​ប្រលង​នៅ​ហុងកុង​ លោក​បាន​ឧបត្ថម្ភ​បន្ថែម​២០០​ដុល្លា​ និង​ម្នាក់​ទៀត​ទៅ​ប្រលង​នៅ​ប្រទេស​ថៃ ​លោក​បាន​ឧបត្ថម្ភ​បន្ថែម​៥.០០០​បាត​។​ ចំណែក​គ្រូ​ដែល​នាំ​សិស្ស​មក​ទាំង​១៣​សាលា​នោះ​ ឧបត្ថម្ភ​ម្នាក់​៥០.០០០​រៀល និង​បាន​ឧបត្ថម្ភ​បណ្ណាល័យ​ចំនួន​៣០០​ដុល្លា​ផង​ដែរ​៕ ​