ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​សំនៀង​ឯក​» វគ្គ​1​ឆ្នាំ​2015 របស់​ក្លឹ​ប​ឌី​ភី​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ចំនួន​5​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង «​សំនៀង​ឯក​» វគ្គ​១ ប្រចាំឆ្នាំ​២០១៤ ដែល​រៀបចំ​ដោយ​ក្លឹ​ប​សិល្បៈ​ឌី​ភី បាន​រក​ឃើញ​អ្នកមាន​ទឹកដម​សំឡេង​ពីរោះ​ក្នុង​ពិធី​ប្រកួត​ផ្តាច់ព្រ័ត្រ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង «​សំនៀង​ឯក​» វគ្គ​១ ប្រចាំឆ្នាំ​២០១៤ ដែល​រៀបចំ​ដោយ​ក្លឹ​ប​សិល្បៈ​ឌី​ភី បាន​រក​ឃើញ​អ្នកមាន​ទឹកដម​សំឡេង​ពីរោះ​ក្នុង​ពិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២៤ មីនា ២០១៥ ។ ពិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិ​វេន​ក្លឹ​ប​សិល្បៈ​ឌី​ភី ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ីទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

លោក​កុយ ស៊ី​ឌឿ​ន អគ្គនាយក​ក្លឹ​ប​សិល្បៈ​ឌី​ភី និង​ជា​ប្រធាន​វិទ្យុ​ឌី​ភី​ដែល​បាន​ចូលរួម​ជា​កិត្តិយស​ជាមួយ​ភរិយា​នា​ឱកាស​នោះ​បាន​លើក​ឡើង​ថា បេក្ខជន​ចំនួន​១៥​នាក់​ចុង​ក្រោយ តាម​រយៈ​ប្រឡង​ផ្តាច់ព្រ័ត្រ​រើស​បាន​ពី​ចំណាត់​លេខ​១​ដល់​លេខ​៥ ។ ជ័យ​លា​ភី​ទាំង​៥​នាក់​មិន​ត្រូវ​អស់សង្ឃឹម​ទេ គឺ​ក្លឹ​ប​ឌី​ភី​ផ្តល់​ឱកាស​សម្រាប់​ទីផ្សារ​សិល្បៈ ។ នេះ​ជា​មោទនភាព​សម្រាប់​ក្លឹ​ប​សិល្បៈ​ឌី​ភី​ដែល​ជ្រើសរើស​បាន​ម្ចាស់​សំនៀង​ឯក ។ អ្នក​ជាប់​ចំណាត់ថ្នាក់ បើ​ចង់​នៅ​ទី​នេះ​ក៏​បាន ឬ​ចេញ​ទៅ​រក​ការងារ​ក្នុង​ផលិតកម្ម​ផ្សេង​ក៏​បាន មិន​បិទ​សិទ្ធិ​ទេ ។ អ្នក​រៀបចំ​ប្រលង​គ្រាន់តែ​ជួយ​លើកទឹកចិត្ត ចំណែក​ជ័យ​លា​ភី​ផ្ទាល់​ចង់ទៅ​កន្លែង​ណា គឺជា​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន ។

ចំណែក​តារាចម្រៀង​ជើង​ចាស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត ដែល​ជា​គណៈមេប្រយោគ​ដាក់​ពិន្ទុ​តាំងពី​វគ្គ​ដំបូង​រហូត​ដល់​ចុង​ក្រោយ​បាន​ថ្លែង​ថា លោក​ឃើញ​បេក្ខជន​ទាំង​១៥​នាក់​មាន​ទឹកដម​សំឡេង​ពីរោះ ដូច្នេះ​ហើយ​តាំងពី​ប្រឡង​ប្រចាំខែ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ បេក្ខជន ម្នាក់​ៗ​ពិតជា​លំបាក​ក្នុង​ការ​ដណ្តើម​យកជ័យ​ជម្នះ ។

លោក​ណូ​យ វ៉ា​ន់​ណេ​ត ណែនាំ​ថា ជាតា​រា​ម្នាក់​ពេល​ឡើង​ដល់​ចំណុច​គេ​ទទួលស្គាល់​ត្រូវ​ចេះ​រក្សា​កៅអី​ឱ្យ​បាន កុំឱ្យ​អ្នក​ណា​ដណ្តើម​បាន​។ ត្រូវ​មាន​អត្ត​ចរិត​មារយាទ​ល្អ គោរព​ចាស់ទុំ និង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​បែប​យា​៉​ង​ដើម្បី​ថែរក្សា​កិត្តិយស​របស់​ខ្លួន ។

ក្នុង​កម្មវិធី​ប្រលង​នោះ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​បេក្ខជន​ម៉​ម សំនៀង ទទួល​បាន​រង្វាន់​ម៉ូតូ​ឌ្រី​ម​សេ​១២៥ សេ​៊​រី​ឆ្នាំ​២០១៥ ចំនួន​មួយ​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​បេ​ក្ខ​នារី​ទិ​ព សាវ​រី ទទួល​បាន​ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​៥​អេស​១​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​បេក្ខជន​ស្រុ​ន សំអាត ទទួល​បាន​ប្រាក់​១​លាន​រៀល ។ ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​បេក្ខជន​អៀង វុ​ត្ថា ទទួល​បាន​ប្រាក់​៨០​ម៉ឺន​រៀល ។ ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅ​បេ​ក្ខ​នារី​ដួង សុម៉ា​លី​តា ទទួល​បាន​ប្រាក់​៦០​ម៉ឺន​រៀល ។ ក្រៅពី​នេះ​មាន​រង្វាន់​លួង​ចិត្ត​ដល់​បេក្ខជន​ចំនួន​៣​នាក់​ទៀត ដោយ​ក្នុង ម្នាក់​ៗ​ទទួល​បាន​កង្ហារ​១​គ្រឿង ។
ក្លឹ​ប​សិល្បៈ​ឌី​ភី​ជា​ក្លឹ​ប​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​បណ្តា​យុវជន​ដែល​ស្រឡាញ់​សិល្បៈ ព្រោះ​ក្លឹ​ប​នេះ​មាន​ទីផ្សារ​ជួយ​ដល់​ពួក​គេ​ក្រោយ​បញ្ចប់​ការ​សិក្សា ។ ក្លឹ​ប​សិល្បៈ​ឌី​ភី​មាន​បង្រៀន​ច្រៀង សម្តែង របាំ និង​ផ្នែក​ពិធីករ ពិធី​ការិនី​។ ចំពោះ​កុមារ​កំព្រា​ក្លឹ​ប​មិន​យក​ប្រាក់​កម្រៃ​ទេ ។ ក្លឹ​ប​សិល្បៈ​ឌី​ភី​មាន​ទីតាំង​បង្ហាត់​នៅ​ខាងត្បូង​ជាប់​របង​សារមន្ទីរ​ជាតិ​ទួល​ស្លែង ៕