ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ប្រារព្ធ​ពិធី​រំលឹក​ខួបការ​​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៣០ មីនា នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​​ដឹក​នាំ​ដោយ​លោក​កឹម សុខា អនុ​ប្រធាន​គណ​បក្ស និង​ជា​ប្រធាន​ស្តី​ទី​គណ​បក្ស​បាន​និង​កំពុង​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប​នៃ​ការ​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​ដែលរហូត​មក​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៣០ មីនា នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​​ដឹក​នាំ​ដោយ​លោក​កឹម សុខា អនុ​ប្រធាន​គណ​បក្ស និង​ជា​ប្រធាន​ស្តី​ទី​គណ​បក្ស​បាន​និង​កំពុង​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប​នៃ​ការ​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​ដែលរហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១៨​ឆ្នាំ​ហើយ​(៣០ មីនា ១៩៩៧)។

ពិធី​​នេះប្រព្រឹត្ត​ទៅ​នៅមុខ​រដ្ឋ​សភា​ចាស់​ ដោយ​​​មាន​ការ​និមន្ត និង​អញ្ជើញ​ចូល​រួម​ពី​ព្រះ​សង្ឃ និង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សរុប​ប្រហែល​១៥០​នាក់​។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​តែ​ទាម​ទារ​ឱ្យ​មានការ​ចាប់​ជន​ដៃ​ដល់​បោក​គ្រាប់​បែក​សម្លាប់​ជន​ស្លូត​ត្រង់​ក្នុង​ហ្វូងបាតុ​កម្ម​ដែល​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី៕