ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន សមិទ្ឋិ ​ប្រធានក្លឹបអ្នកកាសែត​និងនិពន្ឋនាយកសារព័ត៌មានរស្មីកម្ពុជាទទួលមរណភាព

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា​និងនិពន្ឋនាយកសារព័ត៌មានរស្មីកម្ពុជា ​លោក ប៉ែន សមិទ្ឋិ ​បានទទួលមរណភាព​ដោយរោគាពាធ​ ក្នុងជន្មាយុ ​៥៤ឆ្នាំ​ ​នៅម៉ោង៦ព្រឹកថ្ងៃទី៣០​ មីនា​ ២០១៥

រាជធានីភ្នំពេញ ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា​និងនិពន្ឋនាយកសារព័ត៌មានរស្មីកម្ពុជា ​លោក ប៉ែន សមិទ្ឋិ ​បានទទួលមរណភាព​ដោយរោគាពាធ​ ក្នុងជន្មាយុ ​៥៤ឆ្នាំ​ ​នៅម៉ោង៦ព្រឹកថ្ងៃទី៣០​ មីនា​ ២០១៥ ។

សពលោក ប៉ែន សមិទ្ឋិ ​បាននិងកំពុងតម្កល់​ធ្វើបុណ្យតាមប្រពៃណីជាតិ ​នៅគេហដ្ឋានរបស់លោក ​ស្ថិតនៅផ្ទះលេខ០១ ផ្លូវ១៤៥ សង្កាត់ផ្សារដើមថ្កូវ ​ខណ្ឌចំការមន ។

លោក ប៉ែន សមិទ្ឋិ ​បានដាក់កាយ​ចំណាយពេលវេលាស្ទើរ​មួយជីវិតរបស់លោក​ដើម្បីបម្រើការងារលើ​វិស័យសារព័ត៌មាន ​និងបានចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការបណ្តុះបណ្តាល​ធនធានមនុស្ស ​ការបញ្ចេញមតិ ​លើកកម្ពស់សេរីភាពសារព័ត៌មាន​ និងលទ្ឋិប្រជាធិបតេយ្យ​នៅកម្ពុជា។

ការបាត់បង់ជីវិតលោក ​ប៉ែន សមិទ្ឋិ ​គឺជាការបាត់បង់​ធនធានមនុស្សដ៍ធំធេង​ក្នុងវិស័យសារព័ត៌មាន​ ដែលមជ្ឈមណ្ឌលព័ត៌មាន​កោះសន្តិភាព​​សូមចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមក្រំបំផុតនេះ​ជាមួយក្រុមគ្រួសារសាច់ញាតិ​ និង ​សូមឲ្យវិញ្ញាណក្ខន្ឋលោក​ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕