ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហាង​ផឹកស៊ី​ទៅ​ធ្វើការ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ស្លា.ប់​ម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង បំណង​ទៅ​ធ្វើការ ដោយ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ទូ​រី​ស​ចំ​ពីមុខ​ពេញទំហឹង

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង បំណង​ទៅ​ធ្វើការ ដោយ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ទូ​រី​ស​ចំ​ពីមុខ​ពេញទំហឹង ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​យក​ទៅ​រក្សា​ទុក ។​ចំពោះ​សាកសព​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕