ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ព្រៃ​ត្រែង​អស់​ប្រមាណ​១​ហិតា សង្ស័យ​អ្នករក​ឃ្មុំ​ចោល​ភ្លើង

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​៖ អគ្គី​ភ័យ​ឆេះ​ព្រៃ​ត្រែង ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ប្រមាណ​១​ហិតាជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ឡើង​ទៅ​លើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៥ នៅ​តាម​មាត់​ទន្លេមេគង្គ ក្រោយ​ការិយាល័យ​កំពង់​ផែ​របស់​មន្ទីរ​សាធារណៈការ​ខេត្ត

ខេត្តកំពង់ចាម​៖ អគ្គី​ភ័យ​ឆេះ​ព្រៃ​ត្រែង ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ប្រមាណ​១​ហិតាជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ឡើង​ទៅ​លើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៥ នៅ​តាម​មាត់​ទន្លេមេគង្គ  ក្រោយ​ការិយាល័យ​កំពង់​ផែ​របស់​មន្ទីរ​សាធារណៈការ​ខេត្ត មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទី​៣  សង្កាត់​វាលវង់ ក្រុង​កំពង់ចាម  ។  

ជុំវិញ​ករណី​អគ្គី​ភ័យ​ខាងលើ​មិន​បណ្តាល​ឲ្យ​រង​ការ​ខូចខាត ឬ​ឆាបឆេះ​ដល់​អាគា​ការិយាល័យ​កំពង់​ផែ​របស់​មន្ទីរ​សាធារណៈការ​ខេត្ត​នោះ​ទេ ដោយសារ​តែ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា ៕