ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ត្រៀម​ប្រកួត​ស្វាយ​រៀង​ខាប់​២០១៥

9 ឆ្នាំ មុន

ខេត្តស្វាយរៀង​៖​មានការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ដើម្បី​ដកស្រង់​បច្ចេកទេស​រវាង​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ ជាមួយ​ក្លិប​វ៉ៃ​គោ​FC​លទ្ធផល់​ក្រុម​កីឡាករ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​ក្លិប​វ៉ៃ​គោ​FC៥​គ្រាប់​ទល់​និង​៣ ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៥

ខេត្តស្វាយរៀង​៖​មានការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ដើម្បី​ដកស្រង់​បច្ចេកទេស​រវាង​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ ជាមួយ​ក្លិប​វ៉ៃ​គោ​FC​លទ្ធផល់​ក្រុម​កីឡាករ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​ក្លិប​វ៉ៃ​គោ​FC៥​គ្រាប់​ទល់​និង​៣ ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៥​ល្ងាច​នៅ​លើ​ទីលាន​ប្រកួត​ស្មៅ​សុ​ប​និមិត្តខ្នាត​៩​នាក់​កីឡាដ្ឋាន​ខេត្តស្វាយរៀង​ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​លោក​យ៉ា​ន់ សា​មុត​គ្រូបង្វឹក​ក្លឹ​ប​គុ​ជ​សារ​កន្ទុយ​វៃ​បាន​មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​ស្វាយ​រៀង​ខាប់​លើក​ទី​១ ឆ្នាំ​២០១៥ ដែល​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។ លោក​បន្ត​ទៀត​ថា លោក​សង្ឃឹមថា​ក្រុម​កីឡាករ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​របស់​លោក​ពិតជា​អាច​ទទួល​ពានរង្វាន់​បើ​តាម​ការខិតខំ​ហ្វឹកហាត់​ហើយ​និង​ការ​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​នៅ​ថ្ងៃ​២៨ មីនា​នេះ​លទ្ធផល់​ក្រុម​កីឡាករ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​ប្រកួត​បាន​ល្អ​យកឈ្នះ​ក្រុម​កីឡាករ​ក្លិប​វ៉ៃ​គោ​FC៥​ទល់​៣ ។ នៅ​តង់​ទី​១​ការ​ប្រកួត​បាន​ល្អ​ដូច​គ្នា​គឺ​លទ្ធផល់​២​ទល់​និង​២ស្មើគ្នា ។ ហើយ​នៅ​តង់​ទី​១​ការ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​គឺ​ដោយ​កីឡាករ​ពាក់អាវ​លេខ​២១​ជូ កន្ធុល​និង​កីឡាករ​ពាក់អាវ​លេខ​២៥​សួ​ស វិ​ចិត្ត ។ ចូល​ដល់​តង់​ទី​២​ក្រុម​កីឡាករ​ក្លិប​វ៉ៃ​គោ​FC​ស៊ុត​ចូល​បាន​១​គ្រាប់​នៅ​នាទី​ទី​១០​បន្ទាប់​មក​ក្រុម​កីឡាករ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​ប្តូរ​កីឡាករ​បួន​នាក់​ក្នុង​នោះ​កីឡាករ​សូរ សីហា ជា​មេក្រុម​បាន​ចូល​ប្រកួត​ធ្វើ​ឲ្យ​ការ​ប្រកួត​បាន​ល្អរហូត​ដល់​នាទី​៣០​កីឡាករ​លេខ​៦​ភួង រ៉ា​ឌី​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ដល់​នាទី​៤០​កីឡាករ​លេខ​២៥​សួ​ស វិ​ចិត្ត​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត​និង​នាទី​៤៩​កីឡាករ​លេខ​២៧​វ៉ា បុត្រា​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់ ដូច្នេះ​ក្រុម​កីឡាករ​ក្លិប​គុ​ជ​សារ​កន្ទុយ​វៃ​យកឈ្នះ​ក្រុម​កីឡាករ​ក្លិប​វ៉ៃ​គោ​FC៥​គ្រាប់​ទល់​និង​៣ ៕