ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ខ្យល់ គ ជិះ​ម៉ូតូ​ដួល​ទៅ​បុក​ខឿន​ផ្លូវស្លា.ប់​នៅ​កន្លែង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​បាន​ដាច់ខ្យល់​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ខ្យល់ គ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​រេ​ចង្កូត​ទៅ​បុក​ខឿន​ផ្លូវ បណ្តាល​ឲ្យ​បុក​ត្រូវ​ដើមទ្រូង​ដាច់ខ្យល់​តែ​ម្តង

រាជធានី​ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ខ្យល់ គ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​រេ​ចង្កូត​ទៅ​បុក​ខឿន​ផ្លូវ បណ្តាល​ឲ្យ​បុក​ត្រូវ​ដើមទ្រូង​ដាច់ខ្យល់​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្បែរ​វិទ្យាល័យ​ហ៊ុន សែន​១០០​ខ្នង តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕