ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ផ្ទះបាយ​កុមារ​ទទួល​បានការ​ឧបត្ថម្ភ​អាហារ​ចំនួន​៥​ថ្ងៃពី​សប្បុរសជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កុមារ​កំព្រា កុមារ​រើស​អេ​ត​ចាយ កុមារ​អាណាថា កុមារ​គ្មាន​ទីពឹង កុមារ​គ្មាន​ទីលំនៅ ដេក​នៅ​តាម​សួន​ និង​ទី​សារ​ធារ​ណៈ​ចំនួន​ជាង​៣០០​នាក់ ​ត្រូវ​បាន​ទទួល​របប​អាហារ​ពេល​ព្រឹក

រាជធានីភ្នំពេញ ៖ កុមារ​កំព្រា កុមារ​រើស​អេ​ត​ចាយ កុមារ​អាណាថា កុមារ​គ្មាន​ទីពឹង កុមារ​គ្មាន​ទីលំនៅ ដេក​នៅ​តាម​សួន​ និង​ទី​សារ​ធារ​ណៈ​ចំនួន​ជាង​៣០០​នាក់ ​ត្រូវ​បាន​ទទួល​របប​អាហារ​ពេល​ព្រឹក និង​ពេល​ថ្ងៃត្រង់​ចំនួន​៥​ថ្ងៃ​ពី​សប្បុរសជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​ឧកញ៉ា ភាព ហៀ​ក ប្រធាន​ក្រុមប្រឹក្សាភិបាល​រោងចក្រ​ស្រា​បៀ​កម្ពុជា ក្រុមហ៊ុន​ជីប​ម៉ុង លោក​ជំទាវ​ឧកញ៉ា​អ៊ឹ​ង ស៊ី​ស្រ៊​ន់ លោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី និង​លោក​ជំទាវ ច​ន្ធូ ព្រមទាំង​អស់លោក លោកស្រី​ដែល​មានចិត្ត​សប្បុរស​ជា​ច្រើន​អ្នក​ទៀត​បាន​ចូលរួម​ផ្តល់​ជូន​តាម​រយៈ​អង្គការ​ផ្ទះបាយ​កុមារ​។ ​ក្នុង​ការ​ផ្តល់​ជូន​នេះ​ដែរ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ មីនា ២០១៥ នៅ​ទីស្នាក់ការ​អង្គការ​ផ្ទះបាយ​កុមារ​ផ្ទះ​លេខ​២៦ ផ្លូវ​៤៥៤ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

លោក​ជំទាវ​ឧកញ៉ា ភាព ហៀ​ក ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​រោងចក្រ​ស្រា​បៀរ​កម្ពុជា ក្រុមហ៊ុន​ជីប​ម៉ុង​បាន​មាន​ប្រសាសន៍​ថា ក្រុង​នាម​ជា​សប្បុរសជន​ដែល​មានចិត្ត​សប្បុរសធម៌​ទាំងអស់​គ្នា​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​បាន​ពាំនាំ​នូវ​ការ​ផ្តល់​ជូន​ចៅ​ៗ ក្មួយ​ៗ តាម​រយៈ​អង្គការ​ផ្ទះបាយ​កុមារ​នូវ​អាហារ​ចំនួន​៥​ពេល ដែល​ចាប់ពី​ថ្ងៃ​ទី​៣១ មីនា រហូត​ដល់​ថ្ងៃ​ទី​៤ មេសា​។​ ដោយ​បានឃើញ​នូវ​ភាព​ខ្វះខាត​របស់​ចៅ​ៗ ក្មួយ​ៗ​ទាំងអស់​គ្នា​ដែល​សុទ្ធតែ​ជា​ក្មេង​ៗ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ និង​អាណិត​គ្មាន​អ្វី​មក​ព្រៀម​ផ្ទឹម​ពុំ​បាន​នៅ​ទី​នេះ ក្នុង​ពេល​កន្លង​មក​អ៊ុំ មីង ទាំងអស់​គ្នា​ដែល​សុទ្ធតែ​អ្នកមាន​ចិត្តសប្បុរស​ធម៌​នោះ តែងតែបាន​ផ្តល់​ជូន​នូវ​អាហារ​ដល់​ពួក​ក្មួយ​ៗ តាម​រយៈ​អង្គការ​ផ្ទះបាយ​កុមារ​ជា​ញឹក​ជាប់​ផង​ដែរ​។ ​លោក​ជំទាវ​ក៏​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើរ​ផង​ដែរ​ថា ដោយសារ​តែ​ចងឱ្យ​ក្មួយ​ៗ​តាំង​អស់​គ្នាដែល​នៅ​ទី​នេះ បាន​ហូប​ឆ្អែត មាន​សុខភាព​ល្អ និង​បាន​ចូល​រៀន​ផង​ដែរ​នោះ​ ទើប​បានជា​ពួក​អ៊ុំ​ៗ មីង​ៗ តែងតែបាន​នាំ​គ្នា​ធ្វើការ​ឧបត្ថម្ភ​ជា​ថវិការ សម្លៀក​បំពាក់ និង​ឧបករណ៍​សិក្សា​ផ្សេង​ៗ​ជា​បន្តបន្ទាប់​ផង​ដែរ​។ ​ទន្ទឹម​នឹង​ការ​ខិតខំ​ចំណាយ​ពេលវេលា​នឹង​ចំណាយ​ព្រ​ទ្យ​ធន់​ផ្ទាល់ខ្លួន​របស់​សប្បុរសជន​ទាំងអស់​គ្នា​ដែល​បាន​យក​ជួយ​ឧបត្ថម្ភ​ក្មួយ​ៗ​ទាំងអស់​គ្នា​ក្នុង​ពេល​នេះ សូម​ឱ្យ​ក្មួយ​ៗ​យកចិត្តទុកដាក់​ខំរៀន​សូត្រ​ និង​ជៀស​​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំងអស់​គ្នា ​ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ខ្លួនឯង​ឱ្យទៅ​ជា​ពលរដ្ឋ​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម​ជាតិ​យើង​។

លោក​ង៉ូ​វ ឈី​វ ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ​ក៏​បាន​មាន​ប្រសាសន៍​ថា លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ទៅ​ដល់​លោក​ជំទាវ​ទាំងអស់​គ្មា​ដែល​មាន​វត្ត​មាននៅ​ទី​នេះ ដែល​មានចិត្ត​សប្បុរស​ធម៌​តែងតែបាន​ជួយ​ឧបត្ថម្ភ​ជា​អាហារ និង​សម្ភារផ្សេង​ៗ​ជា​ច្រើន​កន្លង​មក​ដល់​កុមារ​នៅ​ក្នុង​អង្គការ​ផ្ទះបាយ​កុមារ​។ ​ការ​ជួយ​ឧបត្ថម្ភ​របស់​សប្បុរ​ជន​នេះ​ដែរ​ អង្គការ​ផ្ទះ​បាយ​កុមារ​តែងតែបាន​ធ្វើ​អាហារ​ផ្តល់​ជូន​ដល់​ក្រុម​កុមារ​ក្រីក្រ​គ្មាន​ទីពឹង​ជា​ច្រើន​ដូច​ជា ក្មេង​ៗ​គ្មាន​ទីពឹង ក្មេង​ៗ​រើស​អេ​ត​ចាយ ក្មេង​ៗ​ស្នាក់​នៅ​តាម​សួន​ និង​តាម​ទី​សារ​ធារ​ណៈ​ជាដើម ជា​ពិសេស​គឺ​ទារក​ផង​ដែរ​។​ លោក​ក៏​មាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​អង្គការ​ផ្ទះបាយ​កុមារ​បាន​រៀបចំ​អាហារ​ដល់​ពួក​គេ​ចំនួន​ពីរ​ពេល ​គឺ​អាហារ​ពេល​ព្រឹក និង​ពេល​ថ្ងៃត្រង់ ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សៅរ៍ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​កុមារ​ចំនួន​២៥០​នាក់ ទៅ​ជាង​៣០០​នាក់​ ដែល​បាន​មក​ទទួល​អាហារ​ទាំង​ពីរ​ពេល​នៅ​ទី​នេះ ដោយ​មិន​ប្រកាន់​ថា​ ជា​កុមារ​មាន​ឪពុក​ម្តាយ ឬ​ជា​កូនកំព្រា​ឡើយ​។ ​ដែល​ការ​ចំណាយ​សម្រាប់​ម្ហូប​ក្នុង​មួយ​ថ្ងៃ​សាច់​ពី​២៥​ទៅ​៣០​គីឡូ ហើយ​អង្គការ​ផ្ទះបាយ​កុមារ​តែងតែ​មានការ​ឧបត្ថម្ភ​ទៅ​គ្រប់​តម្រូវការ​របស់​ក្រុម​កុមារ​ទាំងនេះ​ជា​ច្រើន​ផ្នែក​ផង​ដែរ​។

ក្នុង​ឱកាស​នេះ​ដែរ ​លោក​ជំទាវ​ឧកញ៉ា ​ភាព ហៀ​ក ប្រធាន​ក្រុមប្រឹក្សាភិបាល​រោងចក្រ​ស្រា​បៀ​កម្ពុជា ក្រុមហ៊ុន​ជីប​ម៉ុង បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​១​លាន​រៀល ទឹកដោះគោ​ខាប់​ចំនួន​២៨៨​កំប៉ុង ម្សៅ​ទឹកដោះគោ​ចំនួន​៣២​កំប៉ុង ស្ករស​ចំនួន​១០០​គីឡូ នំ​ក្មេង​ចំនួន​៤៣២​កញ្ចប់​, លោក​ជំទាវ​ឧកញ៉ា អ៊ឹ​ង ស៊ី​ស្រ៊​ន់ ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០០​ដុល្លារ​, ​លោក​ជំទាវ​ឧកញ៉ា ​យី​ន ផា​ន្នី ឧបត្ថម្ភ​ប្រាក់​ចំនួន​៨០​ដុល្លារ និង​លោក​ជំទាវ ច​ន្ធូ ឧបត្ថម្ភ​ប្រាក់​ចំនួន​១២០​ដុល្លារ សម្រាប់​យក​ទៅ​ធ្វើ​អាហារ​ជូន​ដល់​ក្រុម​កុមារ​ដែល​គ្មាន​ទីពឹង​ទាំង​អស់នេះ​ចាប់ពី​ថ្ងែ​ទី​៣១ មីនា រហូត​ដល់​ថ្ងៃ​ទី​០៤ មេសា នេះ​៕