ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងកំពុងឆេះព្រៃត្រែងក្រោយអង្គភាពកំពង់ផែនៅក្រុងកំពង់ចាម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ អគ្គិភ័យបាន​បំផ្លាញព្រៃត្រែង​អស់ប្រមាណ១ហិកតា ​នៅក្រោយអង្គភាព​កំពង់ផែនៃមន្ទីរសាធារណការខេត្ត​ ស្ថិតនៅក្នុងភូមិទី៣​ សង្កាត់

ខេត្តកំពង់ចាម​ ៖ អគ្គិភ័យបាន​បំផ្លាញព្រៃត្រែង​អស់ប្រមាណ១ហិកតា ​នៅក្រោយអង្គភាព​កំពង់ផែនៃមន្ទីរសាធារណការខេត្ត​ ស្ថិតនៅក្នុងភូមិទី៣​ សង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ នៅម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៩​ មីនា ២០១៥ ។

បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​អគ្គិភ័យនេះ​ សមត្ថកិច្ចដាក់ការ​សង្ស័យអាចបណ្តាលមកពី​ក្មេងដុត​យកឃ្មុំ ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ម៉ោង៤និង៤០នាទី​រសៀលថ្ងៃអាទិត្យ​ដដែលនេះ​ អគ្គិភ័យបានថមថយវិញហើយ ​ក្រោយ​សមត្ថកិច្ចបានបញ្ជូន​រថយន្ត​ពន្លត់អគ្គិភ័យ​២គ្រឿងអន្តរាគមន៍​ទប់ស្កាត់​កុំឲ្យមានការរាលដាលដល់​ការិយាល័យអង្គភាពកំពង់ផែ​ ឬ លំនៅដ្ឋានអ្នកភូមិ ៕