ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សាំង​យ៉ុ​ង​បែក​កង់​ក្រឡាប់​ស្លា.ប់​ម្នាក់​ ​របួសធ្ងន់-​ស្រាល​២៦​នាក់

9 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ រថយន្ដ​សាំង​យ៉ុ​ង​១៥​កៅអី​​ដឹក​អ្នក​ធ្វើ​ចំការ​ចេញពី​ភូមិសាស្ត្រ​ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ​បាន​​បែក​កង់​ក្រោយ​ខាងឆ្វេង​ក្រឡាប់​អូស​ចម្ងាយ​ជាង​២០០​ម៉ែត្របណ្តាល​ឲ្យ​អ្នក​ជិះ​លើ​រថយន្ត​ចំនួន​២៧​នាក់​​ធ្លាក់​រដូក​រណែល​ពេញ​

ខេត្ដសៀមរាប ៖ រថយន្ដ​សាំង​យ៉ុ​ង​១៥​កៅអី​​ដឹក​អ្នក​ធ្វើ​ចំការ​ចេញពី​ភូមិសាស្ត្រ​ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ​បាន​​បែក​កង់​ក្រោយ​ខាងឆ្វេង​ក្រឡាប់​អូស​ចម្ងាយ​ជាង​២០០​ម៉ែត្របណ្តាល​ឲ្យ​អ្នក​ជិះ​លើ​រថយន្ត​ចំនួន​២៧​នាក់​​ធ្លាក់​រដូក​រណែល​ពេញ​វាលស្រែ ក្នុង​នោះ​ជាបឋម​ស្លាប់​ម្នាក់ របួសធ្ងន់-ស្រាល​២៦​នាក់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩​ ​មី​នា​ ២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ហា​យ​វេ​(៦៧)​ក្នុងភូមិ​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍​នេះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​សាំ​ងយ៉ុ​ង​ដឹក​មនុស្ស​ពេញ​ប្រៀប​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ជើង​មក​ត្បូង ហើយ​ក៏​បាន​បែក​កង់​ ភ្លាម​នោះ​ក៏​រេចង្កូត​ក្រឡាប់​អូស​ធ្លាក់​វាលស្រែ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ ​​របួសធ្ងន់​៦​នាក់​ និង​ស្រាល​២០​នាក់​រដូក​រណែល​​ពេញ​ចិញ្ចើម​ផ្លូវ​។

លោក​អនុសេនីយ៍ឯក ហឿ​ល សា​រ៉ែ​ម នាយ​ផ្នែក​សណ្តាប់ធ្នាប់​នគរបាល​ស្រុក​បន្ទាយស្រី​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ ​មិ​នា​ឲ្យ​ដឹង​ថា បើ​តាម​សាក្សី​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​មានឈ្មោះ ឈឿ​ន ហួង ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​តា​ព្រៀច ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់​ធំបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ថា ពួក​ខ្លួន​បាន​សម្រាក​ពី​ធ្វើ​ចំការ​រួច​ក៏​នាំ​គ្នា​ជិះ​រថយន្ត​សាំ​ងយ៉ុ​ង​នេះ​ចេញពី​ភូមិ​ជប់​ត្រាវ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន​ដែល​មាន​គ្នា​ចំនួន​២៧​នាក់ ឆ្ពោះទៅ​ស្រុក​កំណើត ប៉ុន្តែ​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​នោះក៏​បែក​កង់​បណ្តាល​ឲ្យ​ក្រឡាប់​អូស​ជា​ច្រើន​ម៉ែត្រ ប៉ុន្តែ​សំណាងល្អ​ខ្លួន​ខ្ញុំ​មិន​មាន​របួសធ្ងន់​។​

លោក​បន្ត​ថា ជន​រង​គ្រោះ​ទាំង​អស់នោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​តាម​គ្លីនិក​ឯកជន ​និង​មន្ទីរពេទ្យ​បង្អែក​ខេត្តមក​ជួយ​សង្គ្រោះ​។​ លោក​បន្ត​ទៀត​ថា រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុ​ង​ពណ៌​ទឹកប្រាក់​ចំណុះ​១៥​កៅអី ពាក់​ស្លាក​លេខ​បាត់​ដំបង ២A.៦២៦០​ បើកបរ​ដោយ​ឈ្មោះ ភ​ក្រ័​ មាន​ទីលំនៅ​ម្តុំ​ស្រែ​ណូ​យ​។​ លោក​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ គា គុយ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ​។​ ​

ប្រភព​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា អ្នក​រង​របួសធ្ងន់​មាន​ចំនួន​១៣​នាក់ ​ក្នុង​នោះ​ស្រី​៥​នាក់​៕