ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ចុះតម្លៃ​ប្រេង​ជិត​40​ដុល្លារ​ក្នុង​មួយ​តោន

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចិន​បាន​ថ្លែង​ថា ស្ថាប័ន​រៀបចំ​ផែនការ​សេដ្ឋកិច្ច​កំពូល​ៗ​របស់​ខ្លួន​នឹង​បញ្ចុះតម្លៃ​សាំង​២៤០​យន់ (៣៩,១​ដុល្លារ​) ក្នុង​មួយ​តោន និង​ម៉ា​ស៊ូ​ត​២៣០​យន់ (៣៧​ដុល្លារ​) ។

ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចិន​បាន​ថ្លែង​ថា ស្ថាប័ន​រៀបចំ​ផែនការ​សេដ្ឋកិច្ច​កំពូល​ៗ​របស់​ខ្លួន​នឹង​បញ្ចុះតម្លៃ​សាំង​២៤០​យន់ (៣៩,១​ដុល្លារ​) ក្នុង​មួយ​តោន និង​ម៉ា​ស៊ូ​ត​២៣០​យន់ (៣៧​ដុល្លារ​) ។

គណៈកម្មការ​កែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ​បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ការ​កែទម្រង់​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ ទី​២៧ មីនា នោះ​មាន​ន័យ​ថា តម្លៃ​លក់រាយ​គោល​នៃ​សាំង​នឹង​ធ្លាក់​ថ្លៃ​០,១៨​ន​យន់ (០,០២៨​ដុល្លារ​) ក្នុង​មួយ​លី​ត្រ និង​ម៉ា​ស៊ូ​ត​ធ្លាក់​០,២​យន់​(០,០៣​ដុល្លារ​)​ក្នុង​មួយ​លី​ត្រ ។ ស្រប​ពេល​រោងចក្រ​ថ្មី​ៗ​នេះ​បាន​ក្លាយជា​វិស័យ​មាន​ឥទ្ធិពល​កាលពី​ខែមីនា ឆ្នាំ​២០១៣ តម្លៃ​ផលិត​ប្រេង​ចម្រាញ់​រួចរាល់​នឹង​ត្រូវ​បាន​កែសម្រួល​ខណៈ​ពេល​ហាងឆេង​ប្រេង​អន្តរជាតិ​អាច​ប្រែប្រួល​ក្នុង​តម្លៃ​ជាង​៥០​យន់​(៨​ដុល្លារ​) មិន​ថា តែ​សាំង ឬ​ម៉ា​ស៊ូ​ត​ឡើយ ក្នុងអំឡុងពេល​១០​ថ្ងៃ ។

គួរ​រំឭក​ផង​ដែរ​ថា គណៈកម្មការ​ខាងលើ​បាន​បញ្ចុះតម្លៃ​ប្រេង​ក្នុង​ខែមករា និង​ដំឡើង​មួយ​ជា​ពីរ​ក្នុង​ខែកុម្ភៈ​ដែល​ប្រែប្រួល​តាម​ហាងឆេង​ប្រេង​នៅ​អន្តរជាតិ ៕