ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​គេ​វាយ​នឹង​ដែក​សរ​សៃ​របួសធ្ងន់​បញ្ជូន​ចូល​ពេទ្យ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​ត្រូវ​គេ​វាយ​នឹង​ដែក​ស​រសៃ​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោងជាង​៤​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២៩ មីនា​ ​២០១៥ ​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​ត្រូវ​គេ​វាយ​នឹង​ដែក​ស​រសៃ​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោងជាង​៤​ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​២៩ មីនា​ ​២០១៥ ​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ជន​រង​គ្រោះ​ឈ្មោះ​ចិន្តា​ សុ​ករុណា ​អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ ជា​បុ​គ្គ​លិ​ក​កាស៊ីណូ​រិច​ទើប​បើក​ថ្មី​។​ ជន​រង​គ្រោះ​រង​របួស​ក្បាល​ និង​ផ្ទៃមុខ ​ព្រមទាំង​ដៃជើង​ដេរ​ជា​ច្រើន​ថ្នេរ​។​

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា​ មុន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​ជាមួយ​មនុស្ស​០១​ក្រុម​ បន្ទាប់​មក​ក៏​ផ្ទុះ​ជា​ជម្លោះ​ឡើង​សង្ស័យ​ប់ះ​ពារ​សំដី​គ្នា​ឈាន​ដល់​ការ​ប្រើ​ហិ​ង្សា​វាយតប់​គ្នា​តែ​ម្ដង​។​ ជន​រង​គ្រោះ​ត្រូវ​អ្នក​ផឹកស៊ី​ជុំ​គ្នា​ព្រួត​វាយ​ទាត់​ធាក់ ​និង​ប្រើ​ដែក​វាយបណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​ក្រុម​បង្កបាន​គេចខ្លួន​អស់​។​

ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភក្តិដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ធ្វើការ​សង្គ្រោះ​ក្រោយ​ហេតុការណ៍​កើតឡើង​។​ ប្រភព​ពី​អាវុធហត្ថ​ម្នាក់​ប្រាប់​ថា​ ជម្លោះ​ខាងលើ​កើតឡើង​ដោយសារ​ការ​ផឹកស៊ី​ឌៀមដាម​សម្ដី​គ្នា​ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​នៅឡើយ​ទេ​ ហើយ​ជន​រង​គ្រោះ​ត្រូវ​មនុស្ស​៣​ទៅ​៤​នាក់​ព្រួត​វាយ​។​

ជន​រង​គ្រោះ​មិន​អាច​សាកសួរ​បាន​ព្រោះ​របួសធ្ងន់​។​ ទោះជា​យ៉ាងណា​ប្រភព​ដដែល​បន្ត​ថា ​បុរស​ម្នាក់​ជា​មិត្ត​ភក្តិជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍ផ្ទុះ​ជម្លោះ​ដែរ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សួរនាំ​រក​អត្តសញ្ញាណ​ក្រុម​ជន​បង្ក​ដើម្បី​ចាត់​វិធាន​ការ​តាម​​ផ្លូវច្បាប់​៕​​