ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុ​ង​ដឹក​ជន្លង់ម្រេច​បែក​កង់​ក្រឡាប់​ស្លា.ប់​ព្រូ​ម្នាក់

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​បាន​ស្លា.ប់​ដោយ​កៀប​ជាប់​ជាមួយ​នឹង​ឈើ​ជន្លង់​ម្រេច​ក្នុង​រថយន្ត​សាំ​យ៉ុ​ង បន្ទាប់​ពី​ជួប​ហេតុ​ការ​ណ៏​​រថយន្ត​បែក​កង់​ក្រឡាប់​លើ​ផ្លូវជាតិ​លេខ​៧​កាល​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៥ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​ ។

ខេត្តក្រចេះ​ ៖ បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​បាន​ស្លាប់​ដោយ​កៀប​ជាប់​ជាមួយ​នឹង​ឈើ​ជន្លង់​ម្រេច​ក្នុង​រថយន្ត​សាំ​យ៉ុ​ង បន្ទាប់​ពី​ជួប​ហេតុ​ការ​ណ៏​​រថយន្ត​បែក​កង់​ក្រឡាប់​លើ​ផ្លូវជាតិ​លេខ​៧​កាល​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៥ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ សៅ សឹម អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ជា​ព្រូ​រថយន្ត ចំណែកឯ​អ្នកបើកបរ​បាន​គេចខ្លួន​ក្រោយ​ពី​ជួប​ហេតុ​ការណ៍​នេះ​រួច​ ។

លោក​វរ​សេនី​យ៏​ត្រី កែ វិ​ណូ អធិការរង​ទទួល​បន្ទុក​ចរាចរ​ណ៏​ស្រុក​ស្នួលបាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​សារ​តែ​រថយន្ត​ម​ួ​យ​គ្រឿង​នេះផ្ទុក​ធ្ងន់​ ហើយ​បើកលឿន​ នៅ​ពេល​បែក​កង់​ក្រោយ​ក៏​បាន​រេ​ចង្កូត​ក្រឡាប់​តែ​ម្តង​ ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​​គ្រោះថ្នាក់​នេះ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញរថយន្ត​សាំ​យ៉ុ​ង​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-4305 មួយ​គ្រឿង​នេះ​មាន​ផ្ទុក​ឈើ​ជន្លង់ម្រេច​ពេញ​ប្រៀប និង​មាន​អ្នក​ជិះ​ពីរ​នាក់​ ពេល​បើក​កំពុង​តែ​លឿន​បាន​បែក​កង់​ខាង ក្រោយ ក៏​រេ​ចង្កូត​ក្រឡាប់​ជា​ច្រើន​ជុំ បណ្តាល​ឲ្យ​​ស្លាប់​ព្រូ​ឡាន​ម្នាក់ ។

សាកសព​របស់​ជន​រង​គ្រោះជា​ព្រូ​រថយន្ត​ត្រូវ​បាន​អ្នក​ភូមិ​ជាមួយ​សមត្ថកិច្ច​ចាប់​គាស់​ទាញ​ចេញ​មក​ក្រៅ​ ។

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​គឺ​ត្រូវ​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ន​គ​របាល​ស្វាយ​ជ្រះបណ្តោះអាសន្ន​ក្រោយ​ពី​បង្កហេតុ​រួច​ ៕