ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​បុក​ម៉ូ​តូរបួសធ្ងន់​ម្នាក់ ជិត​១​ម៉ោង​ទើប​ឃើញរថយន្ត​សង្គ្រោះ​មក​ដឹក

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​​សន្លប់​ក្នុង​ថ្លុកឈាម​ដោយសារ​រថយន្ត​បើក​បុកក្នុង​ទិស​ដៅបញ្ច្រាសគ្នា ហើយ​បើក​រត់គេច​បាត់ បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​​សន្លប់​ក្នុង​ថ្លុកឈាម​ដោយសារ​រថយន្ត​បើក​បុកក្នុង​ទិស​ដៅបញ្ច្រាសគ្នា ហើយ​បើក​រត់គេច​បាត់ បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ អស់​រយៈ​ពេល​ជិត​១​ម៉ោងទើប​ឃើញ​រថយន្ត​សង្គ្រោះមក​ដឹក​ជន​រង​គ្រោះ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៨ ​​មី​នា ​២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ទល់មុខ​ច្រកចូល បុរី​ប៊ុន​ហ៊ួ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ជាង​២០​ឆ្នាំ ស្ថិត​ក្នុង​ស្ថានភាពគ្រោះថ្នាក់​ធ្ងន់ធ្ងរ ដេក​សន្លប់​ឈឹង​នៅ​នឹងកន្លែង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ ធុនសេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1H-4894 ។ ចំណែក​រថយន្ត ត្រូវ​បាន​​ប្រជាពលរដ្ឋ​អះអាង​ថា ម៉ាក CRV ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ និងមិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ឡើយ បន្ទាប់​ពី​ជួប​ហេតុការណ៍បាន​បើក​រត់គេច​បាត់ ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញជន​រង​គ្រោះជិះ​ម៉ូ​តូ​ម្នាក់ឯងក្នុង​ទិស​ដៅពី​ត្បូង​ទៅ​ជើង ខណៈដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្កបើក​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿនវ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​នៅ​ពី​ខាង​មុខ ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹងបណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​ ហើយ​រថយន្ត​បើក​រត់​បាត់ ។ ដោយឡែក​ម៉ូ​តូ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ជូន​ជន​រង​គ្រោះ​នៅ​ប៉ុ​ស្តិ៍​ចោម​ចៅ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព