ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​វី​ហ្គោបើក​បុក​ម៉ូ​តូ​ពីក្រោយ របួសធ្ងន់​២​នាក់ ហើយ​បើក​រត់​បាត់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​២​នាក់បានរង​របួសធ្ងន់បែក​មុខ​បែកក្បាលហូរ​ឈាមកាត់​ថ្នល់សន្លប់​ក្នុង​ថ្លុកឈាម បន្ទាប់​ពី​មាន​រថយន្ត​បើក​បុក​ពីក្រោយ ខណ​:​ដែល​ជន​រង​គ្រោះកំពុង​ជិះ​ម៉ូតូ​ឌុ​ប​គ្នា ហើយ​រថយន្ត​បង្ក​បាន​

រាជ​ធានី​ភ្នំពេញ ៖ បុរស​២​នាក់បានរង​របួសធ្ងន់បែក​មុខ​បែកក្បាលហូរ​ឈាមកាត់​ថ្នល់សន្លប់​ក្នុង​ថ្លុកឈាម បន្ទាប់​ពី​មាន​រថយន្ត​បើក​បុក​ពីក្រោយ ខណ​:​ដែល​ជន​រង​គ្រោះកំពុង​ជិះ​ម៉ូតូ​ឌុ​ប​គ្នា ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​បាត់​ដោយ​សុ​វត្ថិភាព កាលពី​វេលា​ម៉ោង​៩​ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៨ ​​មីនា ​២០១៥ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ខាងត្បូងកងពលតូច​លេខ​៧០ ចំងាយ​២០០​ម៉ែត្រ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ វិ​ន ឈា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូម៉ាកហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-7322 និង​អ្នក​រួម​ដំណើរ​ជាមួយ​មានឈ្មោះ អ៊ុ​ល ឯ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា មានមុខ​របរជា​កម្មករ​សំណង់ ស្នាក់​នៅក្នុង​ក្រុម​ហ៊ុនទល់មុខអង្គភាពកងពលតូច​លេខ​៧០ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ​ចំណែក​រថយន្ត​បង្ក តាម​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹង​ថា ម៉ា​កវី​ហ្គោ ពណ៌​ទឹកប្រាក់ ពុំ​ចាំ​ស្លាក​លេខ ក្រោយ​កើតហេតុ​បើក​រត់គេច​បាត់ស្រមោល ។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូ​តូឌុ​ប​គ្នា​២​នាក់​បងប្អូនក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​វី​ហ្គោបើក​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿនរេ​ពេញ​ផ្លូវជ្រុល​ទៅ​បុក​ម៉ូតូ​​ពីក្រោយបណ្តាល​ឲ្យ​ប៉ើង​ទៅ​បំណែក​ផ្លូវ​ម្ខាង​ទៀត និង​រង​របួសធ្ងន់​ទាំង​២​នាក់ ម៉ូតូ​ដាច់​ស្លាក​លេខ និង​ខ្ទេច​មួយ​កំណាត់​ក្រោយ  ចំណែករថយន្ត​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​ដោយ​សុ​វត្ថិភាព ៕