ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ និង​ខណ្ឌដូនពេញ នាំ​យក​អំណោយ​សម្ដេច​តេ​ជោ​ចែក​ជូន​កងទ័ព​នៅ​សមរភូមិ​មុខ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ​៖ ​គណៈប្រតិភូ​​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ និង​ខណ្ឌដូនពេញ​កាលពី​រសៀល​ថ្ងៃ​២៨​ មីនា ​​២០១៥​ បាន​ចុះ​​សួរ​សុខទុក្ខ​ និង​នាំ​អំណោយ​សម្តេច​តេ​ជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

ខេត្តព្រះវិហារ​៖ ​គណៈប្រតិភូ​​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ និង​ខណ្ឌដូនពេញ​កាលពី​រសៀល​ថ្ងៃ​២៨​ មីនា ​​២០១៥​ បាន​ចុះ​​សួរ​សុខទុក្ខ​ និង​នាំ​អំណោយ​សម្តេច​តេ​ជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​
រ៉ា​នី ​ហ៊ុន សែន ទៅចែក​ជូន​គ្រួសារ​កងទ័ព និង​កងទ័ព ចំនួន​១៥២​គ្រួសារនៃ​វរសេនា​តូច​៣៩១ ដែល​ឈរជើង​នៅ​សមរភូមិ​មុខ​ស្ថិត​នៅ​ភូមិ​សែន​រុងរឿង​៣ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

គណៈប្រតិភូ​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​ និង លោក ប្រាក់ ចាន់​ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ,​ គណៈប្រតិភូ​ខណ្ឌដូនពេញ​ដឹកនាំដោយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ និងលោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​គណៈប្រតិភូ​ខណ្ឌឫស្សីកែវ​ដឹកនាំ​លោក ធុ​យ សុ​ខន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សី​កែវ​ និង​លោក​វ៉ា​ន់ សាលី​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ ។

អំណោយ​ទាំងនេះ​ជា​ការ​ផ្សារ​ភ្ជា​ប់​ និង​ជួយ​ឧបត្ថម្ភដល់​​​កងទ័ព​ និង​គ្រួសារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​ ​ម្យ៉ាងទៀតជា​ការ​លើកទឹកចិត្ត​ដល់​វី​រយុទ្ធ​ជន​ដែល​ឈរជើង​យ៉ាង​អង់អាច​ក្លាហាន​​ដើម្បី​ការពារ​បូរ​ណភាព​ទឹកដី ជា​ការ​ចូលរួម​ចំណែក​ក្នុង​ស្មារតី​សេ្ន​ហា​ជាតិ តាម​ពាក្យស្លោក «ការពារ​ជាតិ ដើម្បី​ទាំងអស់​គ្នា ទាំងអស់​គ្នា ដើម្បី​ការពារ​ជាតិ​»។

ក្នុង​ឱកាស​នេះ​ដែរ លោក គួ​ច ចំរើន តំណាង​គណៈប្រតិភូ​ខណ្ឌ​ទាំង​៣ ក៏បាន​ថ្លែងអំណរគុណ ​និង​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ដ៏​មាន​តម្លៃ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តាំផ្ញើ​សួរសុខទុក្ខ​ដែល​បាន​ផ្តល់​នូវ​អំណោយ និង​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​យក​មក​ចែក​ជូន​គ្រួសារ​កងទ័ព​នា​ពេល​នេះ ។

​លោក​គួ​ច ចំរើន​ ក៏បាន​កោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព​របស់​យើង ដែល​ឈរ​ការពារ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ​។ ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ប្រកបដោយ​គតិបណ្ឌិត វីរ​កងទ័ព​ដ៏ក្លាហាន​​បាន​សច្ចា​ថា តស៊ូ​ការពារ​មិនឱ្យទឹកដី​ដ៏​បវរ​នេះបាត់បង់​សូ​ម្បី​តែ​មួយមីល្លិ​ម៉ែត្រ​ឡើយ​។

អំណោយ​ដែល​បាន​នាំ​យក​មក​ចែក​ជូន​នា​ពេល​នេះ​​ ១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​,​ មី​យើង​១​កេស​,​ ទឹកត្រី​១យួរ​, ​ទឹក​ស៊ី​អី​វ​១​យួរ​,​ ត្រីខកំប៉ុង​១​យួរ​,​ ប្រេងឆា​២​ដប​,​ ប៊ី​ចេ​ង​១​គីឡូក្រាម​,​ សារុង​១,​ ក្រមា​១,​ថវិកា​១០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ប្រធាន​វរៈ​១នាក់៣០​ម៉ឺន​រៀល​,​ ឧបត្ថម្ភ​អនុប្រធាន​វរៈ៦​នាក់ ​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​,​ ឧបត្ថម្ភ​ប្រធាន គ ៤​នាក់ ក្នុង​ម្នាក់១៥​ម៉ឺន​រៀល​,​ ឧបត្ថម្ភ​ប្រធាន ខ ចំណុះ​វរៈ៣​នាក់ ក្នុង​ម្នាក់១០​ម៉ឺន​រៀល​,​ ឧ​បត្ត​ម្ភ​ស្ត្រី​មាន​ផ្ទៃពោះ​៣​នាក់​ ក្នុង​ម្នាក់​២០​ម៉ឺន​រៀល​,​ ឧ​បត្ត​ម្ភ​ស្ត្រី​មានកូន​ភ្លោះ​២​នាក់​ ក្នុង​ម្នាក់​១០​ម៉ឺន​រៀល​,​ ឧបត្ថម្ភ​កូន​ៗ​កងទ័ព ៥០​ម៉ឺន​រៀល​,​ ឧបត្ថម្ភ​អង្គភាព​វរៈ ៦​លាន​រៀល ​និង​ឧបត្ថម្ភ​អណ្តូងទឹក​ចំនួន​២ តម្លៃ​១២​លាន​រៀល​ សរុបជា​ថវិកា​​​អស់​ចំនួន​៦០.២៤២.៤០០រៀល​៕​​