ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​លេង​ដែក​កេះ​បង្ក​ជា​អគ្គិ​ភ័យឆេះ​គ្រឿង​ក្នុង​បន្ទប់​ឡៅតឿ​ផ្ទះ​អ្នក​ធ្វើ​ម្ហូប​ការ​នៅ​ច្រាំង​ចំរេះ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទប់​ឡៅ​តឿ​ផ្ទះ​លេខ​១០២០​ដែល​ជា​ផ្ទះ​ទទួល​ធ្វើ​ម្ហូប​ការ​ ឬ​ជប់​លៀង​ផ្សេងៗ ស្ថិត​ក្នុង​ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញស្សី​កែវ​ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់​គ្រឿង​ក្នុង​។​

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទប់​ឡៅ​តឿ​ផ្ទះ​លេខ​១០២០​ដែល​ជា​ផ្ទះ​ទទួល​ធ្វើ​ម្ហូប​ការ​ ឬ​ជប់​លៀង​ផ្សេងៗ ស្ថិត​ក្នុង​ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញស្សី​កែវ​ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់​គ្រឿង​ក្នុង​។​ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩ មីនា ២០១៥ ។

ម្ចាស់​ផ្ទះ​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆេះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​តាំង ស៊ា ហៅ​ចាន់ សារឿន​ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​អ្នក​ធ្វើ​ម្ហូប​ការ​។ ទាក់​ទិន​មូល​ហេតុ​នៃ​អគ្គិ​ភ័យ​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា កើត​ឡើង​ដោយ​សារ​ក្មេងៗយក​ដែក​កេះ​ទៅ​កេះ​លេង​​នៅ​ក្នុង​បន្ទប់​ឡៅ​តឿ​នោះ។

ក្នុង​ហេតុ​​ការណ៍​នោះ​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​មិន​បណ្តាល​ឱ្យ​ឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ទេ គ្រាន់​តែ​ឆេះ​របស់​របរ​ក្នុង​បន្ទប់​ឡៅតឿ​តែ​ប៉ុណ្ណោះ​៕