ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​​ឆេះ​បង្គោល​ខ្សែភ្លើង​នៅ​មុខ​រោងចក្រ SL

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បង្គោល​ខ្សែភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​ត្រូវ​បាន​ទុ​ស្សេ​ឆាបឆេះ​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ​មាត់​ច្រកចូល​រោង​ចក្រ SL

រាជធានីភ្នំពេញ ៖ បង្គោល​ខ្សែភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​ត្រូវ​បាន​ទុ​ស្សេ​ឆាបឆេះ​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ​មាត់​ច្រកចូល​រោង​ចក្រ SL តាម​ផ្លូវ​លេខ​៣៧១ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មេឃ​ភ្លៀង​មួយ​មេ​ស្រាប់តែ​បង្ក​ឲ្យ​ទុ​ស្សេ​បង្គោល​ភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​បណ្តាល​ឲ្យ​ឆាប​ឆេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​បាញ់​ពន្លត់​ ព្រោះ​បង្គោល​ភ្លើង​នោះ​ខ្ពស់​ពេក​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​ស​ត្ថ​កិច្ច​បាន​យក​រថយន្ត ដែល​មាន​ប្រមោយ​សម្រាប់​ចូកដី​យក​មក​ចូក​មនុស្ស​២​នាក់​កាន់​បំពង់​ពន្លត់អគ្គីភ័យ​២​បំពង់​យក​ទៅ​បាញ់​នៅ​ជិត​ទើប​រលត់​អស់​ភ្លាម​ៗ​ទៅ​វិញ ។

អគ្គី​ភ័យ​ខាងលើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជិត​នោះ​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា​​ខ្លាច​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​ពួក​គាត់ និង​បង្ក​ឲ្យ​ដាច់​ចរន្តអគ្គិសនី ។ បន្ទាប់​មក​ខាង​មន្ត្រី​អគ្គិសនី​បាន​ចុះ​ទៅ​ត​បណ្តាញ​ខ្សែភ្លើង​ថ្មី​ឡើង​វិញ ។

ព័ត៌មានលំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រកាសែតកោះសន្តិភាព