ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​កំពុង​តែ​ទទួល​រង​ការ​សម្លា.ប់​រាល់ថ្ងៃក្នុង​តំបន់​អភិរក្ស ខណៈ​ហាង​ធំ​ៗ​ជា​ច្រើន​មាន​លក់​ម្ហូប​សត្វព្រៃ​នៅ​ក្រុងប៉ៃលិន

8 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ចុងខែ​កុម្ភៈ និង​ខែមីនា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ថា នៅ​តំបន់​ព្រៃ​អភិរក្ស ស្ថិត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ត្រង់​ចំណុច​អូរ​អែម

​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ចុងខែ​កុម្ភៈ និង​ខែមីនា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ថា  នៅ​តំបន់​ព្រៃ​អភិរក្ស ស្ថិត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ត្រង់​ចំណុច​អូរ​អែម ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុង​ប៉ៃលិន សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ដូច​ជា សំពោច ស្ការ ត្រកួត ជ្រូកព្រៃ ពស់ ឈ្លូស ប្រើស ក្តាន់ និង​សត្វ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ព្រៃ​តំបន់​ការពារ​នេះ​ស្ទើ​រ​តែ​ផុត​ពូជ​ទៅ​ហើយ ដោយ​ត្រូវ​បាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី​បរ​បាញ់ និង​ចាប់​យក​ទៅ​លក់​នៅ​តាម​ហាង​តូច​ធំ​ៗ​នានា​ក្នុង​ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បង្ហើប​ឱ្យ​ដឹង​ថា តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បទល្មើស​សត្វព្រៃ​នៅ​តែ​បន្ត​មាន​ដដែល ដោយសារ​តែ​មន្ត្រី​មួយ​ចំនួន​មាន​តួនាទី​ជា​អ្នក​ការពារ​សត្វព្រៃ​ទាំងនោះ​បាន​ប្រព្រឹត្តិ​បទល្មើស ព្រោះថា ខណៈ​មេ​ចាត់​ឱ្យទៅ​ការពារ​ព្រៃ​ ពួក​គេ​កាប់​ព្រៃឈើ​លក់ ហើយ​ពេល​មេ​ឱ្យទៅ​ការពារ​សត្វព្រៃ ពួក​គេ​ចាប់​ និង​បាញ់​សម្លាប់​សត្វព្រៃ​ធ្វើ​ម្ហូប និង​លក់​ឱ្យ​ឈ្មួញ​​មួយ​ចំនួន​ដឹក​តាម​ម៉ូតូ​បន្ត​យក​ទៅ​លក់​នៅ​តាម​ហាង​ស្ទើរតែ​ទាំងអស់​ក្នុង​ក្រុងប៉ៃលិន ។ ម្យ៉ាងវិញទៀត មាន​សត្វព្រៃ​មួយ​ចំនួន​ក៏​ត្រូវ​ក្រុម​ឈ្មួញ​ដឹក​តាម​ម៉ូតូ​យក​ទៅ​លក់​រហូត​ដល់​ខេត្តបាត់ដំបង​ផង​ដែរ ដោយ​ចេញ​តាម​ផ្លូវ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា សត្វព្រៃ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ប​ច្ចុប្ប​ន្ន​អាច​នឹង​ទទួល​រង​ការ​ផុត​ពូជ តែ​សត្វ​មួយ​ចំនួន​ទៀត​នៅ​សេសសល់​តិចតួច​បំផុត​ពោល​គឺ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ៗ ទើប​មាន​សត្វ​ទាំងនោះ ។ ម្យ៉ាងវិញទៀត​បើ​គេ​ចូល​ទៅ​ហូប​អាហារ​នៅ​តាម​អាហារ​ដ្ឋា​ន ឬ​ហាង​ស្ទើរតែ​ទាំងអស់ ហើយ​បញ្ជា​ទិញ​(​កម្ម​ង់​)​ម្ហូ​ប​សត្វព្រៃ​នោះ​ ម្ហូប​សត្វ​អ្វី​ក៏​មាន​ដាក់​លក់​ឱ្យ​ភ្ញៀវ​ទទួលទាន​ដែរ ។ ប៉ុន្តែ​គេ​មិន​ឃើញ​មាន​មន្ត្រី​អភិរក្ស​សត្វព្រៃ​ណាមួយ​ចុះ​ទៅ​ធ្វើការ​ហាមឃាត់ ឬ​ចាត់ការ​តាម​ច្បាប់​នោះ​ឡើយ ដោយ​បណ្តែតបណ្តោយ​ឱ្យ​លក់ដូរ​យ៉ាង​រលូន​ទៅ​វិញ ។

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​រកស៊ី​របរ​ខុសច្បាប់​នេះ មិន​ត្រូវ​ប្រព្រឹត្ត​បទល្មើស​ចាប់​សត្វព្រៃ​យក​ទៅ​ទទួលទាន ឬ​ប្រកបរ​បរចាប់​យក​ទៅ​លក់​នៅ​តាម​ហាង​តូច​ធំ​នោះ​ឡើយ ព្រោះថា ការ​ធ្វើ​បែប​នេះ​ខុស​ទៅ​នឹង​ច្បាប់​យ៉ាង​ខ្លាំង ។ បើ​គេ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​នាទី​សត្វព្រៃ នៅ​ប្រទេស​របស់​គេ​សត្វ​អ្វី​ក៏​មាន​ដែរ គឺ​គេ​ចេះ​ថែរក្សា​សត្វ​ទាំងនោះ​ឱ្យ​បាន​គង់​វង្ស ទុកជា​កេរតំណែល​ធម្មជាតិ ហើយ​បើសិន​សមត្ថ​កិ​ច្ច​របស់​គេ​ដឹង​ថា នរណា​ម្នាក់​ចាប់​សត្វព្រៃ​លក់​នោះ​ គេ​នឹង​ផាកពិន័យ ឬ​អាច​ជាប់​ពន្ធ​នាគារថែម​ទៀត​ផង ៕