ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អ្នកដំណើរ​និង​សមត្ថកិច្ច ខណៈ​កម្មករ​២​ក្រុម​វាយ​គ្នា

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​៖ កម្មករ​២​ក្រុម​បាន​វាយតប់​គ្នា​ព្រោះតែ​រឿង​រថយន្ត​វ៉ា​ជែង​គ្នា​ទីបំផុត​ម្ចាស់​រថយន្ត​ទាំង​សងខាង​ត្រូវ​បាន​ឃាត់ខ្លួន​។​ករណី​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ច្បារមន​ក្រាំងចេក​នៅ​ចំណុច​ស្ពាន​តាំង​តា​ឡា​ត់​ស្ថិត​ក្នុងភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី ថ្ងៃ​ទី​២៨​មីនា

ខេត្តកំពង់ស្ពឺ​៖ កម្មករ​២​ក្រុម​បាន​វាយតប់​គ្នា​ព្រោះតែ​រឿង​រថយន្ត​វ៉ា​ជែង​គ្នា​ទីបំផុត​ម្ចាស់​រថយន្ត​ទាំង​សងខាង​ត្រូវ​បាន​ឃាត់ខ្លួន​។​ករណី​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ច្បារមន​ក្រាំងចេក​នៅ​ចំណុច​ស្ពាន​តាំង​តា​ឡា​ត់​ស្ថិត​ក្នុងភូមិ​តាំង​តា​ឡា​ត់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី ថ្ងៃ​ទី​២៨​មីនា ២០១៥​។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​គេ​បានឃើញ​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បើក​វ៉ា​ជែង​គ្នា​ចុះឡើង​ៗ ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​ទាំង​២​បាន​ឈប់​ពេល​នោះ​ស្រាប់តែ​ក្រុម​កម្មករ​ដែល​ជិះ​លើ​រថយន្ត​បាន​ចុះ​មក​ដេញ​វាយ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​បណ្តា​ឲ្យ​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ។ ប្រភព​បន្ត​ថា​ក្រោយ​កើតហេតុ​វាយតប់​គ្នា​តៃកុង​រថយន្ត​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​សងខាង​ចំណែក​ក្រុម​កម្មករ​ដែល​វាយ​គ្នា​បាន​រត់គេច​ខ្លួន​អស់ ៕