ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​របស់​ខេត្ត​សម្ព័ន្ធមេត្រីភាព

9 ឆ្នាំ មុន

ខេត្តសៀមរាប​៖​នៅ​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០១៥​នេះ លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត និង គ្រឿង​ឧបភោគបរិភោគ ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្តសៀមរាប

ខេត្តសៀមរាប​៖​នៅ​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០១៥​នេះ លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត និង គ្រឿង​ឧបភោគបរិភោគ ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្តសៀមរាប  ជូន​ដល់​នាយទាហាន ពល​ទាហាន កងពលតូច​អន្តរាគមន៍​លេខ​៥  នៃ​កងពលធំ​អន្តរាគមន៍​លេខ​២ ឈរជើង​នៅ ភូមិ​ឈើ​ស្លាប់  ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ  ដែល​អមដំណើរ​ដោយ​លោក​ជា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ក្នុង​នាម​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក ឧត្តមសេនីយ៍ទោ សំរឹទ្ធ សា​រ៉េ​ត  មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៥ បាន​ធ្វើ​សេចក្តីរាយការណ៍  អំពី​សភាពការណ៍​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ល្អ ប៉ុន្តែ​កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​តែ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដើម្បី​ត្រៀមលក្ខណៈ​ទប់ទល់​ទៅ​នឹង ល្បិច​កល​គ្រប់​រូបភាព​របស់​បច្ចាមិត្ត ដែល​មាន​បំណង​ចង់​ឈ្លានពាន​បូរណភាព​ទឹកដី​របស់​កម្ពុជា​។  ម្យ៉ាងទៀត​លើ​ភារកិច្ច​ថែរក្សា​សន្តិសុខ កងពលតូច​អន្តរាគមន៍​លេខ​៥ បាន​យកចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​សកម្មភាព​ការពារ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង អន្តរជាតិ​ក្នុង​ខេត្តឧត្តរមានជ័យ​ផង​ដែរ ។ ក្នុង​នោះ​លោក​មេបញ្ជាការ ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ គណៈប្រតិភូ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព ដោយ​កន្លង​មក​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​បាន​ល្អ ព្រមទាំង​បាន​ធ្វើការ​ផ្គត់ផ្គង់ ឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​កសាង​ទីតាំង​អង្គភាព​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ លោក ឃឹម ប៊ុ​ន​សុង ក៍បាន​បញ្ជាក់​ថា កន្លង​មក​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ទាំង​បី ពិសេស​សម្តេច​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​យកចិត្ត​គិតគូ​អំពី​សុខភាព និង ជីវភាព​រស់នៅ​របស់​បងប្អូន​កង​យោធពលខេមរភូមិន្ទ ឈរជើង​នៅ​សមរភូមិ​មុខ និង​ក្រុម​គ្រួសារ​ទ័ព​នៅ​តំបន់​ទិស​ទី​៣ នៃ​យោធភូមិ​ភាគ​ទី​៤ ក៏​ដូច​កងកម្លាំងប្រដាប់អាវុធ​ការពារ​តាម​បណ្តោយ បន្ទាត់ ព្រំដែន​កម្ពុជា ថៃ ។​លោក​ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​នាយទាហាន ពល​ទាហាន​ទាំងអស់ ដោយ​បាន​បញ្ជាក់​ថា ទោះបី​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ មាន​សភាព​ល្អ ស្ងប់ស្ងាត់​ក៏​ដោយ បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ហ្វឹកហាត់​ឲ្យ​បានជា​ប្រចាំ នូវ​យុទ្ធវិធី យុទ្ធសាស្ត្រ​របស់​កងទ័ព ហើយ​បងប្អូន​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​នៅ​គ្រប់​វិនាទី ក្នុង​ការ​ជួយ​អន្តរាគមន៍​នូវ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ។ លោក​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ធ្វើការ​កោតសរសើរ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋ​ម​ន្រី្ត និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ជូន​ចំពោះ​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង ពល​ទាហាន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៥  ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ពុះពារ​គ្រប់​បែប​យ៉ាង ក្នុង​ការ​កសាង​អភិវឌ្ឍន៍​អង្គភាព  ដើម្បី​រួមចំណែក​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម ក្នុង​កិច្ច​ការពារ បូរណភាព​ទឹកដី​ការពារ ខ្សែបន្ទាត់​ព្រំដែន​នៃ​មាតុភូមិ និង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ របស់​ខ្លួន​នា​ពេល​កន្លង​មក ។​លោក​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព អនាម័យ និង ធ្វើការ​កសាង​ជំរក​ក្នុង​អង្គភាព ព្រមទាំង​ធ្វើការ ដាំ​ដុះ​ដំណាំ​បន្លែបង្កា និង ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព​ក្នុង​អង្គភាព និង គ្រួសារ​កងទ័ព ជា​ពិសេស​លើ​ការ​គ្រប់គ្រង និង ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារៈ​កងទ័ព​ឲ្យ​បាន​ល្អ  ក្នុង​ការ​ទ្រទ្រង់​នៅ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជូន​ដល់​ប្រជាជន ឲ្យ​ដល់ត្រើយ​សុភ​ម​ង្គ​ម​តទៅ​ថ្ងៃ​អនាគត ។

 លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ថា ក្នុង​ឱកាស​ប្រជាជន​កម្ពុជា ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ  ក្នុង​នាម​ខេត្ត​សម្ព័ន្ធមេត្រីភាព ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​៥  គណៈប្រតិភូ​ខេត្ត ក៏​បាន​នាំ​យក​នូវ អំណោយ ជា​គ្រឿង​ឧបភោគ បរិភោគ ចំនួន ២១​មុខ និង ប្រេងម៉ាស៊ូត​១​ពាន់​លី​ត្រ ,​ស័ង្កសី​១​ពាន់​សន្លឹក និង​ឧបត្ថម្ភ​ថវិកា​ដល់​ពល​ទាហាន ម្នាក់​៤​ម៉ឺន​រៀល សរុបថ​ទឹកប្រាក់ ចំនួន ៥៤​លាន​៨៥៣​ពាន់​៤០០​រៀល​គត់ និង ឧបត្ថម្ភ​ដល់​គណៈ​បញ្ជាការ​សមរភូមិ​មុខ​ទិស​ទី​៣ លោក ជា តារា នូវ​ស៊ីម៉ង់ ចំនួន​១៥​តោន និង ផ្តល់​ជូន​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២ នូវ​ថវិកា ៥​លាន​រៀល ស្រា​បៀរ ចំនួន ៥០​កេស​ផង​ដែរ  ៕