ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍ស្មោះស្ម័គ្រ ឪពុកម្តាយសង​ខាង​បំបែកបំបាក់ ផឹកថ្នាំពុលប៉ង​បញ្ចប់​ជីវិត​ទាំង​២

9 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ មាន​​គូស្នេហ៍​១​គូ បន្ទាប់​ពី​យុវជន​ម្នាក់ឃើញ​សង្សា​របស់​ខ្លួន​លេប​ថ្នាំងងុ​យ​ដេក​អស់​​ជាង​ដប់​គ្រាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ​មីនា ២០១៥ លុះ​ព្រឹក​ឡើងក៏​ចូល​ក្នុង​បន្ទប់​សំងំផឹក​ថ្នាំពុល​កំចាត់​ស្មៅ​ប្រភេទ​ទឹក (​ផែន​ធា​រ៉ា​) អស់​ជា​ច្រើនប៉ង​បញ្ចប់ជីវិត​ខ្លួនឯង

ខេត្តប៉ៃលិន ៖ មាន​​គូស្នេហ៍​១​គូ បន្ទាប់​ពី​យុវជន​ម្នាក់ឃើញ​សង្សា​របស់​ខ្លួន​លេប​ថ្នាំងងុ​យ​ដេក​អស់​​ជាង​ដប់​គ្រាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ​មីនា ២០១៥ លុះ​ព្រឹក​ឡើងក៏​ចូល​ក្នុង​បន្ទប់​សំងំផឹក​ថ្នាំពុល​កំចាត់​ស្មៅ​ប្រភេទ​ទឹក (​ផែន​ធា​រ៉ា​) អស់​ជា​ច្រើនប៉ង​បញ្ចប់ជីវិត​ខ្លួនឯង ដោយសារដោយសារ​ឪពុក​ម្តាយ​ទាំង​សង​ខាង​ឈ្លោះប្រកែក​មិន​រាប់រក​គ្នា​​នៅ​ក្នុងភូមិ​តែ​មួយ លុះ​ពេល​ដឹង​ថា ពួក​គេ​ស្រឡាញ់​គ្នា​ក៏​ព្យា​យាម​បំបែក ទើប​បង្កើត​ទៅ​ជា​ម្នាក់​លេបថ្នាំ ម្នាក់​ផឹកថ្នាំ​ពុល​បញ្ចប់​ជីវិត តែ​សំណាងល្អ​​បាន​បងប្អូន​ឃើញ​ទាន់​ក៏​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៨ ​មីនា ​​២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​លាវ ឃុំ​សាលា​​ក្រៅ ស្រុក​សាលា​ក្រៅ  ។

យុវជន​រង​គ្រោះឈ្មោះ តាត សា​រ៉ា​ម អាយុ​២៦​ឆ្នាំ ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​អស់​ជា​ច្រើន​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន រីឯ​នារី​ជា
ស​ង្សា ឈ្មោះសុង គឹ​ម​សែ អាយុ​២១​​ឆ្នាំ ជា​កសិករ ទាំង​២នាក់​រស់នៅ​ភូមិ​ជាមួយ​គ្នា​ខាងលើ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា សង្សា​១​គូ​នេះបាន​រាប់អានរហូត​ឈាន​ទៅ​ដល់​ក្លាយស្រឡាញ់​គ្នា​ជា​យូរ​ខែ​ឆ្នាំ​មក​​ហើយ តែ​ឪពុក​ម្តាយ​របស់​ពួក​គេ​ទាំង​សងខាង​មាន​ទំនាស់​​រវាង​គ្នា​នឹង​​គ្នា លុះ​ឃើញ​កូន​និង​កូន​ចាប់ចិត្ត​ស្រឡាញ់​គ្នា​​បែប​នេះ​ ក៏​ចាប់ផ្តើម​បំបែក​គេ​មិន​ឱ្យ​ជួប​​គ្នា​បន្ត​ទៀត​នោះ​ឡើយ  ។ ប្រភព​បាន​បន្ត​ទៀត​​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​​នារី​រង​គ្រោះ​ត្រូវ​ជា​សង្សារ ត្រូវ​ឪពុក​ម្តាយ​របស់​ខ្លួន ជេរ​ស្តីប​ន្ទោស​យ៉ាង​ខ្លាំង ដោយ​ហាម​ឱ្យ​នាង​​បញ្ឈប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​យុវជន​រង​គ្រោះ​ខាងលើ ។

តែ​ទោះបីជា​ឪពុក​ម្តាយ​ចាស់ទុំ​មាន​​ទំនាស់​នឹង​គ្នា​ក៏ដោយ​ពួក​គេ​ជា​កូន​មិនដឹង​រឿង​អ្វី​នោះ​ទេ គឺ​ចាប់ចិត្ត​ស្រឡាញ់​ទៅ​វិញ​ទៅ​មក​ស្ទើរ​តែ​បាត់​មុខ​១ថ្ងៃ​មិន​បាន​ឡើយ ។ លុះ​ពេល​ដឹង​ថា ពុក​ម្តាយ​នាង​ពង្រាត់​យុវជន​ជាស​ង្សា​ចេញពី​បេះដូង​បែប​នេះ ទើប​នាង​គិត​ខ្លី ដោយ​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមីនា បាន​ទៅ​ទិញ​យក​ថ្នាំ​ងងុយដេក មក​លេប​អស់​ជាង​១០​គ្រាប់ ដើម្បី​បញ្ចប់ជីវិត ។

តែ​សំណាងល្អ​ ខណៈនាង​កំពុង​តែ​ក្អួតចង្អោរ​ក្នុង​បន្ទាប់ ត្រូវ​បាន​ឪពុក​ម្តាយ​បើក​ទា្វរ​ឃើញ​ទាន់ ក៏​ដឹក​តាម​ម៉ូតូ​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាន់​ពេល ដោយ​មាន​យុវជន​ជា​សង្សារ​ចូល​ទៅ​មើលថែ រក្សា លុះ​ព្រឹក​ឡើង​នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ  ។

ប្រភព​ដដែល​បានឱ្យ​ដឹង​តៀត​ថា ចំណែក​យុវជន​មានឈ្មោះ តាត សា​រ៉ា​ម ពេល​ឃើញ​សង្សា​របស់​ខ្លួន​លេបថ្នាំ​ប៉ង​ធ្វើ​អត្តឃាត​ព្រោះតែ​នាង​មានចិត្ត​ស្មោះ លុះ​ទៅ​ដល់​ផ្ទះ​វិញ​នៅ​ព្រឹ ក​ថ្ងៃ​កើតហេតុ យុវជន​រង​គ្រោះ ក៏​បានរ​ត់ទៅ​ទាញ​យក​ដប​ថ្នាំ​កំចាត់​ស្មៅ​ប្រភេទ​ផែន​ធា​រ៉ា ដែល​ឪពុក​ម្តាយ​រក្សា​ទុក​នៅ​ក្នុងផ្ទះ​មក​ផឹក​អស់​ជិត​កន្លះ​លី​ត្រ លុះ​ពេល​ក្អួតចង្អោរ​ក៏​ត្រូវ​សាច់ញាតិ​ឃើញ​ទាន់ ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ តែ​សង្សារ​រប ស់​គេ​មិន​បាន​មក​មើលថែ​រក្សា​នោះ​ទេ ប្រហែលជា​នាង​ស្តាប់​តាម​ឪពុក​ម្តាយ បញ្ចប់​ទំនាក់​ទំ​ន ង​គ្នា​តែ​ម្តង ។

លោក​វេជ្ជបណ្ឌិត​ប្រចាំការ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​បង្ហើប​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មិន​មាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ រីឯ​យុវជន​ជាស​ង្សា​មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក តែ​សំណាងល្អ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​មក​មន្ទីរពេទ្យ​ទាន់​ពេល​វេលា ។ លោកគ្រូ​ពេទ្យ​បញ្ជាក់​ទៀត​ថា ថ្នាំពុល​នេះ​មាន​សារជាតិ​ខ្សោយ​ជាង​ថ្នាំពុល​ទឹក​ខៀវ និង​ថ្នាំ​ពុ ល​ប្រភេទ​ទឹកឃ្មុំ ។ ប៉ុន្តែ​បើ​ជន​រង​គ្រោះ​ផឹកថ្នាំ​ពុល​នេះ​រួច ទៅ​ហូប​ស្រា ថ្នាំ​នេះ​នឹង​ជម្រុញ​កាន់ តែ​ខ្លាំង​ឱ្យ​ជ្រាប​ចូល​ដល់​ក្នុង​សារពាង្គកាយ ក៏​អាច​បណ្តាល​ឱ្យ​ស្លាប់​ដូច​គ្នា​ផង​ដែរ ៕