ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​​ចិត្ត​នឹង​ប្តីប្រមឹក​វា.យដំ​រាល់ថ្ងៃ នាង​ផឹក​ថ្នាំ​ពុល​ប៉ង​បញ្ចប់​ជីវិត

9 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ​ ស្ត្រី​ម្នាក់ដោយសារ​តែ​​តូចចិត្ត​នឹង​​​ប្តី​ប្រមឹក​វា.យដំច្រំ​ធាក់​ជា​រៀងរាល់ថ្ងៃ​​​ ក៏​ដាច់​ចិត្តរ​ត់ទៅ​​ទាញ​យក​ថ្នាំពុល​​បា.ញ់​ស្មៅ ប្រភេទ​​ទឹក​ខៀវ​​នៅ​ក្នុង​បន្ទប់​ផ្ទះ​​របស់​ខ្លួនទៅ​សំងំ​​ផឹក លុះ​ប្តី​ធុំ​ក្លិន​ថ្នាំពុល និង​ឮ​នាង​ក្អួតចង្អោរ ក៏​ឡើង​ទៅ​មើល​ឃើ​ញ ក៏​ទាត់​ប៊ីដុង​

ខេត្តប៉ៃលិន ៖ ​ ស្ត្រី​ម្នាក់ដោយសារ​តែ​​តូចចិត្ត​នឹង​​​ប្តី​ប្រមឹក​វាយដំច្រំ​ធាក់​ជា​រៀងរាល់ថ្ងៃ​​​ ក៏​ដាច់​ចិត្តរ​ត់ទៅ​​ទាញ​យក​ថ្នាំពុល​​បាញ់​ស្មៅ ប្រភេទ​​ទឹក​ខៀវ​​នៅ​ក្នុង​បន្ទប់​ផ្ទះ​​របស់​ខ្លួនទៅ​សំងំ​​ផឹក លុះ​ប្តី​ធុំ​ក្លិន​ថ្នាំពុល និង​ឮ​នាង​ក្អួតចង្អោរ ក៏​ឡើង​ទៅ​មើល​ឃើ​ញ ក៏​ទាត់​ប៊ីដុង​ចេញ រួច​ក៏​​ប្រញាប់​ហៅ​អ្នក​ជិតខាង​ឱ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ​មីនា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​​សាលា​ក្រៅ ។

ប្រភពបានឱ្យ​ដឹងថា ស្ត្រី​រង​គ្រោះឈ្មោះសន សារី​ម អាយុ​៤៩​ឆ្នាំ ជា​កសិករ មាន​ប្តីឈ្មោះព្រាប លឿង អាយុ​៥២​ឆ្នាំ មានកូន​ចំនួន​៦​នាក់ (ប្រុស​៣ ស្រី​៣) ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ ។

បើ​តាម​ពី​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​​បាន​រៀបរាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ដើរមក​ពី​មើល​គេ​​លេង​កីឡាប្រដាល់​​នៅ​ក្នុង​ភូមិ ហើយ​បាន​​ផឹកស្រា​ស្រវឹង​​ជោក​ជាំ ដោយ​មក​ទារ​រក​លុយ​ពី​ប្រពន្ធ​ចំនួន​១០.០០០​រៀល យក​ទៅ​បន្ត​ផឹក​ស្រា​ទៀត ។

ពេល​នោះ​​ស្ត្រី​រង​គ្រោះ​មិន​ព្រម​ឲ្យ​ ក៏​ដេញចាប់​វាយដំ​ធ្វើបាប​រហូត​ដល់​សន្លប់​នៅ​នឹង​​កន្លែង លុះ​មួយសន្ទុះ​ទើប​​ដឹងខ្លួន ហើយ​ភ្លាម​ៗ​នោះ​​ដែរ ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​​ចាប់​ឃាត់​ផង​ដែរ ។ ប្រភព​ដដែល​បានឱ្យ​​ដឹង​ទៀត​ថា ក្រោយមក​បុរស​ជា​ប្តី​បម្រុង​នឹង​​បើក​ម៉ូតូ ជាន់​លើ​​ស្ត្រី​រង​គ្រោះ​បន្ថែម​​ទៀត តែ​ត្រូវ​បងប្អូន​ជួយ​ទាន់​​ពេល ។

ប្រភព​ដដែល​បាន​បន្ត​​ទៀត​ថា ក្រោយមក​ស្រាប់តែ​ស្ត្រី​រង​​គ្រោះរត់ឡើង​ទៅ​សំងំ​​លើ​ផ្ទះ ហើយ​ទាញ​យក​​ថ្នាំពុល​បាញ់ស្មៅ​ប្រភេទ​ទឹក​ខៀវ មក​ផឹក​​អស់​ចំនួន​៣​​កូន​កែវ ។ ពេល​នោះ​ផង​​ដែរ បុរស​ជា​ប្តី​ក៏​រត់ឡើង​​ទៅ​លើ​ផ្ទះ ឃើញ​ប្រពន្ធ​កំពុង​​ផឹកថ្នាំ​ពុល ក៏​យក​ជើង​ទាត់​ប៊ីដុង​​ថ្នាំពុល​ចេញ បណ្តាល​ឱ្យ​ធ្លាក់​​មក​ក្រោម ។ ពេល​នោះ​បាន​បង​ប្អួ​ន​ឈរ​នៅ​ខាង​ក្រោម​ផ្ទះ​ឃើញ ក៏​មានការ​ភ្ញាក់ផ្អើល ហើយ​ក៏​ស្ទុះ​ឡើង​ទៅ​មើល ឃើញ​ស្ត្រី​រង​គ្រោះ​មាន​អាកា​រៈ​ក្អួតចង្អោរ ស្លេកស្លាំង សន្លប់​នៅ​នឹង​កន្លែង ព្រមទាំង​ធុំក្លិន​ថ្នាំពុល ទើប​នាំ​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​ម្តង ។

ចំណែក​វេជ្ជបណ្ឌិត​​ប្រចាំការ​ក្នុង​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​បានឱ្យ​ដឹង​​ថា ថ្នាំពុល​ប្រភេទ​ទឹក​​ខៀវ​នេះ កាច​​សាហាវ​ណាស់ ជា​ប្រភេទ​​លេខ​១​នៅ​ប្រទេស​​ថៃ សូ​ម្បី​តែ​ជនជាតិ​របស់​គេ​នៅ​ពេល​ផឹកថ្នាំ​ពុល​នេះ​​រួច​ គឺ​មិន​សង្ឃឹម​រស់​នោះ​ឡើយ ពោល​​គឺ​ឱ្យ​តែ​ផឹក​ដល់​​ក្នុង​ក្រពះ​ហើយថ្នាំ​នេះ​​នឹង​កាត់​ផ្តាច់​សាច់​ខាង​ក្នុង​ក្អួត​ចេញ​មក​ខាងក្រៅ​​ទាំង​ដុំ​ៗ​តែ​ម្តង ។

ដូច្នេះ​ស្ត្រី​ខាងលើ​នេះ មាន​សង្ឃឹម​តិចតួច​បំផុត បើសិនជារស់នៅ​យ៉ាង​យូរ​ គឺ​ត្រឹមតែ​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ត្រូវ​តែ​ស្លាប់​ចោល​ប្តី​និង​កូនប្រុស​ស្រី​ទាំង​៦នាក់​នេះ​ជាក់​ជា​មិន​ខាន​ឡើយ ៕