ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ព្យាបាល​ឯកជន​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បិទ​ជា​បន្ទាន់​កុំ​បណ្ដោយ​ឱ្យ​ឆ្លង​អេ​ដស៍​ដូច​នៅ​ឃុំ​រកា

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «​សេវា​ព្យាបាល​អ្នកជំងឺ​ឯកជន​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បិទ​ជា​បន្ទាន់ កុំ​បណ្តែតបណ្តោយ​ប្រយ័ត្ន​ដូច​នៅ​ឃុំរកា ខេត្តបាត់ដំបង មួយ​ឃុំ​ឆ្លង​ជំងឺអេដស៍​ស្ទើរ​ទាំងអស់ មិនដឹង​ថា​គាត់​ព្យាបាល​ជំងឺ​បែប​ណា​នោះ​ទេ ?

ខេត្តកំពង់ឆ្នាំង ៖ «​សេវា​ព្យាបាល​អ្នកជំងឺ​ឯកជន​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បិទ​ជា​បន្ទាន់ កុំ​បណ្តែតបណ្តោយ​ប្រយ័ត្ន​ដូច​នៅ​ឃុំរកា ខេត្តបាត់ដំបង មួយ​ឃុំ​ឆ្លង​ជំងឺអេដស៍​ស្ទើរ​ទាំងអស់ មិនដឹង​ថា​គាត់​ព្យាបាល​ជំងឺ​បែប​ណា​នោះ​ទេ ? ដល់​តែ​អ៊ីចឹ​ង​ទៅ សង្គម​ស៊ី​វិល បក្ស​ប្រឆាំង គេ​ថ្កោលទោស​មក​លើ​រាជរដ្ឋាភិបាល​ថា​គ្មាន​សមត្ថភាព​ដឹកនាំ​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ស​ន្និ​បាទ​បូក​សរុប​ការងារ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៥ មីនា នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​មាន​មន្ត្រីរាជការ និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​រូប​ទៀត​ចូលរួម ។

លោក​អភិបាលខេត្ត​បន្ត​ថា មន្ទីរ​សុខាភិបាល ក៏​ត្រូវ​ពិនិត្យ​ឡើង​វិញ​លើ​គ្លីនិក​វិភាគ​វេជ្ជសាស្ត្រ(​ពិនិត្យ​ឈាម​) តើ​អ្នក​ប្រកប​របរ​ពិនិត្យ​ឈាម​នោះ​មាន​ជំនាញ​កម្រិត​ណា ? តើ​ម៉ាស៊ីន​ដំណើរការ​លើ​ការ​វិភាគឈាម​នោះ​មានគុណ​ភាព​ដែរ​ទេ? បើ​គ្មាន​ទេ​ត្រូវ​តែ​បិទ​ដែរ ឬ​ឱ្យ​គាត់​ទិញ​ម៉ា​ស៊ីន​ថ្មី​មក​ដាក់​ជំនួស​ដើម្បី​បន្ត​អាជីវកម្ម​របស់​គាត់​បាន ។ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ឡើង​វិញ​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​ទាំង​នៅ​ខេត្ត ស្រុក និង​ឃុំ បើ​មិន​ដូច​ឆ្នោះ​ទេ អ្នកជំងឺ​គេ​បាត់​ជំនឿ​លើ​ពេទ្យ​រដ្ឋ​និង​ងាក​មក​រក​សេវា​ព្យាបាល​ឯកជន​វិញ ព្រោះ​វា​ថោក​ជាង មាន​សេវា​ល្អ​ជាង យកចិត្តទុកដាក់​ជាង និង​មាន​ក្រមសីលធម៌​ល្អ​ជាង ។ គ្រូពេទ្យ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​សង្គម ព្រោះ​អ្នកជំងឺ​ណា​ក៏​ដោយ ពេល​ឈឺ​ក៏​ត្រូវការ​លោកគ្រូ​ពេទ្យ​ដែរ ហេតុនេះ​គ្រូពេទ្យ​ត្រូវ​មាន​ក្រម​សីលធម៌​៤​យ៉ាង សម្រាប់​សង្គ្រោះ​អ្នកជំងឺ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលខេត្ត ក៏​បាន​រំ​ឮ​ក​ឡើង​វិញ​ថា កាលពី​៣៦​ឆ្នាំ​មុន គ្មាន​ទេ​វិស័យ​សុខាភិបាល គ្មាន​គ្រូពេទ្យ គ្មាន​ថ្នាំព្យាបាល កាលសម័យ​នោះ​មាន​ដែរ​គ្រូពេទ្យ​ដែល​ស្ទើរតែ​មិន​ចេះអក្សរ មាន​ថ្នាំ​ព្យាបាល​ដែរ​គឺ​ថ្នាំ​ដែល​គេ​ច្រក​ក្នុង​ដប​ទឹកក្រូច ហើយ​បើ​គិត​មក​ដល់​សព្វ​ថ្ងៃនេះ វិស័យ​សុខាភិបាល​របស់​កម្ពុជា​ទើបតែ​បាន​អាយុ​៣៦​ឆ្នាំ​ប៉ុណ្ណោះ ។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ មាន​ស្ត្រី​កាន់តែ​ច្រើន​បាន​ស​ម្រ​ច​ចិត្ត​ត្រឹមត្រូវ​ដោយ​ស្វែងរក​សេវា​សាធារណៈ​ដើម្បី​សម្រាលកូន​ដោយ​សុវត្ថិភាព ធ្វើ​ឱ្យ​អត្រា​គ្រោះថ្នាក់​ស្លាប់​ដោយ​ការ​សម្រាល​ត្រូវ​បាន​កាត់​បន្ថយ ក្នុង​នោះ​ដែល​ស្ត្រី​សម្រាលកូន​ដោយ​ការ​វះកាត់​មាន​ដល់​ទៅ​៣៨២​នាក់ គឺ​មាន​ន័យ​ថា ស្ត្រី​ដែល​សម្រាលកូន​ប្រឈម​ទៅ​នឹង​ការ​គ្រោះថ្នាក់​បាន​កើនឡើង ។ សេវា​បង្ការ​ការ​ចម្លង​មេរោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​កូន​-​សេវា​ព្យាបាល​ជំងឺ​ឱកាសនិយម និង​ការ​ព្យាបាល​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍​កំពុង​អនុវត្ត ។

ទន្ទឹម​នឹង​នេះ​បាន​ជ្រលក់​ថ្នាំ​មុង​ឡើង​វិញ​សរុប​ចំនួន​៤២ ៥៨០​នាក់ ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​គ្រុនចាញ់​ខ្ពស់ ។ ទិស​ដៅ​សំខាន់​ៗ​ក្នុង​ការ​អនុវត្ត​ឆ្នាំ​២០១៥​នេះ គឺ​ការ​ពង្រីក​សេវា​សុខភាព​បន្ត​ពូជ សេវា​សុខភាព​មាតា ទារក កុមារ សម្រាលកូន​ដោយ​ឆ្មប​ជំនាញ​ពង្រីក​សេវា​សម្ភព​សង្គ្រោះ​បន្ទាន់ និង​សេវា​ថែទាំ​ទារក​ដើម្បី​ធានា​ថា​ស្ត្រី​មានគភ៌​គ្រប់​រូប​ត្រូវ​បាន​យកចិត្តទុកដាក់ ៕​