ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ជើង​ចុះ​ដងទឹក​ស្រះស្រោច​ដំណាំបាក់​ស្ពានលង់​ទឹក​ស្លា.ប់

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ បុរស​​ពិការ​ជើងម្នាក់ខណៈ​នាំ​ប្រពន្ធ​-​​កូន​ចុះ​ទៅ​​ដងទឹក​ស្រះ​​ចៃដន្យបាក់​ស្ពាន​ បណ្តាល​​លង់ទឹក​ស្លា.ប់ ចំណែក​ប្រពន្ធ​និង​កូន​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​សង្គ្រោះទាន់ ដែល​​ហេតុការណ៍​នេះបង្ក​ឱ្យ​ភ្ញាក់ផ្អើល​​កាល​ពី​​វេលា​ម៉ោង​១ ​និង​១៥​នាទី​រសៀល​​ថ្ងៃ​ទី

ខេត្តបន្ទាយ​មានជ័យ ៖ បុរស​​ពិការ​ជើងម្នាក់ខណៈ​នាំ​ប្រពន្ធ​-​​កូន​ចុះ​ទៅ​​ដងទឹក​ស្រះ​​ចៃដន្យបាក់​ស្ពាន​ បណ្តាល​​លង់ទឹក​ស្លាប់ ចំណែក​ប្រពន្ធ​និង​កូន​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​សង្គ្រោះទាន់ ដែល​​ហេតុការណ៍​នេះបង្ក​ឱ្យ​ភ្ញាក់ផ្អើល​​កាល​ពី​​វេលា​ម៉ោង​១ ​និង​១៥​នាទី​រសៀល​​ថ្ងៃ​ទី​២៧​ មីនា ​២០១​៥ ស្ថិត​នៅ​ភូមិ​​គោក​តា​​សុខ ឃុំ​​ព​ន្លៃ ស្រុក​ភ្នំ​ស្រុក ខេត្តបន្ទាយ​មាន​ជ័យ ។

​ប្រភព​បាន​ឱ្យ​​ដឹង​ថា ​​ជន​​រង​គ្រោះ​​ដែល​ស្លាប់​​ឈ្មោះ​ចូ​ច បាក់ ​អាយុ​៤៥​​ឆ្នាំ មានទីលំ​នៅក្នុង​ភូមិកើតហេតុខាងលើ ​។ ចំណែក​​ប្រពន្ធ​ឈ្មោះរឿ​ន រឿ​ប អាយុ​៣០​​ឆ្នាំ និង​កូ​ន​​ប្រុស​ឈ្មោះ​​ហុ​ន ឌឹ​ម អាយុ​​១១​ឆ្នាំ ។

​ប្រភព​ដដែល​​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​នាំ​ប្រពន្ធ ​និង​កូនប្រុសទៅ​ដងទឹក​ស្រះ​​ដែល​នៅ​ចម្ងាយ​ពី​ភូមិ​១០០​ម៉ែត្រយក​មក​ស្រោច​​ដំណាំ​ដែល​ដាំ​នៅ​ខាងកើត​ផ្ទះ ពេល​ដែល​​ជន​រង​គ្រោះ​​និង​ប្រពន្ធ​កូន​​ទាំង​៣​នាក់ ​ចុះ​ទៅ​លើ​ស្ពាន​ខ្នង​កា្តរ​​ដើម​ត្នោត​​ដែល​ពុក​ដាក់​នឹង​​កែង​​ស្រះ​ទឹក ​ស្រាប់តែ​បាក់​ធ្លាក់​​ចូល​ក្នុង​ទឹកស្រះ​ដែល​មាន​ជម្រៅ​ជ្រៅ​​ទាំង​៣​នាក់ ដែល​មិន​អាច​ស្រវា​​ជើង​មក​វិញ​​បាន ពេល​នោះ​ប្រពន្ធ​និង​កូនប្រុស​​បាន​ស្រែកឱ្យ​​អ្នក​ជិតខាង​មក​​ជួយ ពួក​គេ​បាន​ជួយ​សង្គ្រោះ​​បាន​តែ​ប្រពន្ធ​​និង​កូន​បាន​រួច​​ផុត​ពី​សេចក្តីស្លាប់ ​ចំណែកឯ​បុរស​ជា​​ប្តី​​ពិការ​ជើង​​​មិន​ចេះ​ហែល​ ទឹក​ក៏​លង់ទឹក​​​​ស្លាប់តែម្តង ។​