ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​៦៨ឆ្នាំ និង​ច្រៅ​ប្រុស​៤នាក់​ ទទួលអំណោយ​សប្បុរសជន​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​វ៉ា​ន់ ​ប៊ុ​ន​ធឿ​ន ​តំណាង​កាសែត​កោះសន្តិភាព ​បាន​នាំ​យក​​អំណោយ​សប្បុរសជន​ចំនួន​១០​ម៉ឺន​រៀល ​និង​ប្រាក់​ដុល្លារ​ចំនួន​១៨០​ដុល្លា​ ទៅ​ផ្តល់​ជូន​លោកយាយ​​សំ​ ភូ​ អាយុ​៦៨​ឆ្នាំ​ និង​ចៅ​កំព្រា​​ប្រុស​-ស្រី​៤​នាក់ រស់​​នៅ​ភូមិ​ជិះ​ប្ញ​ស្សី ​ឃុំ​កំពង់ចម្លង​

ខេត្តស្វាយរៀង ៖ លោក​វ៉ា​ន់ ​ប៊ុ​ន​ធឿ​ន ​តំណាង​កាសែត​កោះសន្តិភាព ​បាន​នាំ​យក​​អំណោយ​សប្បុរសជន​ចំនួន​១០​ម៉ឺន​រៀល ​និង​ប្រាក់​ដុល្លារ​ចំនួន​១៨០​ដុល្លា​ ទៅ​ផ្តល់​ជូន​លោកយាយ​​សំ​ ភូ​ អាយុ​៦៨​ឆ្នាំ​ និង​ចៅ​កំព្រា​​ប្រុស​-ស្រី​៤​នាក់ រស់​​នៅ​ភូមិ​ជិះ​ប្ញ​ស្សី ​ឃុំ​កំពង់ចម្លង​ស្រុក ស្វាយ​ជ្រំ ​ដើម្បី​ផ្គត់ផ្គង់​ជីវ​ភាព​​ និង​ការ​សិក្សា​ ។

អំណោយ​​សប្បុរសជន​នេះ​ បាន​យក​ទៅ​ជូនកាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​២៧ មីនា ​២០១៥ ដែល​ម្ចាស់​អំណោយ​​មាន​​ឈ្មោះ​​ដូច​ខាងក្រោម ​១-​លោក​វ៉ា​ន់ ​ប៊ុ​ន​ធឿ​ន ​ឧបត្ថម្ភចំនួន​១០​ម៉ឺន​រៀល, ចំណែកទឹកប្រាក់​ចំនួន​១៨០ដុល្លារ មានឈ្មោះ១​-​ព្រះ​តេ​ជ​គុណ​ម៉​ម ​វិបុល​ គង់នៅ​វត្ត​បុ​ទុម​វ​តី ​រាជធានី​ភ្នំពេញ​ ​២-​ឈ្មោះ​ចាប ​ចាន់​ណា, ៣-​​ឈ្មោះ​ KERY iM  ៤-​ឈ្មោះ​ WADHANAK KEO ៥-ឈ្មោះ​AMPHONE  Phounsavath និង៦-​​ឈ្មោះ​Thong Soumphonephakdy ​។

​លោកយាយ​​សំ​ភូ ​និង​ចៅ​ៗ​​ប្រុស​-ស្រីទាំង​៤​នាក់ ​ត្រេកអ​រជា​ពន់ពេក​​មិន​នឹកស្មានថា​ មាន​សប្បុរស់ជន​ក្នុង ​និង​ក្រៅប្រទេស​មានចិត្ត​សប្បុរសធម៌​ផ្តល់​ក្តី​មេត្តា​​ដល់​លោកយាយ​ ដែល​មាន​ជំងឺ​​ប្រចាំ​កាយ​ និង​ចៅ​ៗ​កំព្រា​ប្រុស-​ស្រី​ទាំង​៤​នាក់​ កំពុង​ខ្វះខាត​ស្បៀងអាហារ​និង​​សម្ភា​​សិក្ស ដូច្នេះ​​លោកយាយ​ និង​ចៅ​ៗ​ពុំ​មាន​អ្វី​តបស្នង​សងគុណ​ដល់​សប្បុរស់ជន​ជា​ម្ចាស់​ទាន​ឡើយ ​គឺ​មាន​តែ​ម្រាមដៃ​ដប់​លើក​​សំពះ​ដល់​គុណព្រះពុទ្ធ​គុណព្រះធម៌ គុណព្រះសង្ឃ​ និង​សំពះ​អស់​ទេវតា​ឥន្ទ្រ​ព្រហ្ម​ និង​វត្ថុ​ស័ក្តិ​​សិទ្ធ​ក្នុង​លោក​ ​សូមឱ្យ​​ជួប​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​​ឡើយ​។