ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ក្មេង​ប្រុស​ទាត់​ក្មួយ​របស់​ខ្លួន យក​ខ្សែ​គោ​រឹត​.​ក​ចាប់​ជ្រ​មុ​ចទឹក​សម្លា.ប់​ក្នុង​​ព្រែក

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ គ្រាន់តែ​រឿង​​ក្មេង​​ៗ​​ឈ្លោះ​គ្នា​​បន្តិចបន្តួច​​សោះ បែរ​ជា​បុរស​ម្នាក់​​ឈ្មោះហួង ប៊ុ​ន​ថេ​ន អាយុ​​៣៣​​ឆ្នាំ រស់​នៅ​ភូមិ​​ព្រែក​សង្កែ​​កើត ឃុំ​ពាម​​កោះ​​ស្នា ស្រុក​​ស្ទឹង​ត្រង់ បាន​ប្រើ​ចំណង​ខ្សែ​​គោ​ចាប់​រឹត​.​កក្មេង​ប្រុស​​អាយុ​៧​ឆ្នាំម្នាក់​

ខេត្តកំពង់ចាម ​៖ គ្រាន់តែ​រឿង​​ក្មេង​​ៗ​​ឈ្លោះ​គ្នា​​បន្តិចបន្តួច​​សោះ បែរ​ជា​បុរស​ម្នាក់​​ឈ្មោះហួង ប៊ុ​ន​ថេ​ន អាយុ​​៣៣​​ឆ្នាំ រស់​នៅ​ភូមិ​​ព្រែក​សង្កែ​​កើត ឃុំ​ពាម​​កោះ​​ស្នា ស្រុក​​ស្ទឹង​ត្រង់ បាន​ប្រើ​ចំណង​ខ្សែ​​គោ​ចាប់​រឹត​.​កក្មេង​ប្រុស​​អាយុ​៧​ឆ្នាំម្នាក់​ពន្លិច​​ទៅ​ក្នុង​ទឹក​ព្រែក​ក្រោយ​ភូមិ​ចម្ងាយ​​ប្រហែល​២០០​ម៉ែត្រ ​បណ្តាលឱ្យឈ្លក់ស្លាប់​យ៉ាង​អ​ណោ​ច​​អា​ធ័ម​​បំផុត​ ។

សព​ក្មេង​ប្រុស​រងគ្រោះ​ត្រូវ​​គេ​​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ មីនា ២០១៥ ហើយ​ត្រូវ​បាន​​កម្លាំង​នគរ​បាល​​បច្ចេក​ទេស​ចុះ​ទៅ​​ពិនិត្យ​​ផង​​ដែរ ។

ប្រភព​​ពី​នគរបាល​ស្រុក​​ស្ទឹង​ត្រង់​ប្រាប់ឱ្យ​​ដឹង​​​ថា នៅ​ពេល​មុន​​កើត​​ហេ​តុ​ ២ ទៅ​៣​ថ្ងៃ មុន​ក្មេង​ប្រុស​ដែល​​ស្លាប់​ឈ្មោះគង់ ពិសិដ្ឋ អាយុ​៧​ឆ្នាំ រស់​នៅ​ភូមិ-​ឃុំ​កើតហេតុ​​ខាងលើ បាន​ឈ្លោះ​ជាមួយនឹង​​ក្មេងប្រុស​ម្នាក់ទៀត ​ត្រូវជា​ក្មួយ​របស់​​ជនសង្ស័យ​ឈ្មោះប៊ុ​ន ថេ​ន  លុះ​នៅ​វេលា​​ម៉ោង​​ប្រហែលជា​១រសៀល​ថ្ងៃ​ទី២៧​មីនា ក្មេង​​ដែល​ស្លាប់​បាន​​ដើរទៅ​ខាង​ក្រោយ​​ផ្ទះ​ជាមួយនឹង​ក្មួយ​របស់​ជនសង្ស័យ ​ព្រម​ទាំង​​ជន​នេះ (​ឃាតករ​) ​​ស្រាប់តែ​​ចាប់​ក្មេង​ប្រុស​នេះ​​យក​ខ្សែ​គោ​រឹត.​ក​ចាប់​ជ្រ​មុ​ច​ក្នុងទឹក​ព្រែក ​បណ្តាល​ឱ្យ​​ឈ្លក់ទឹក​​ស្លាប់ ។ 

លុះ​​នៅ​វេលា​ម៉ោង​ជិត​៥​​ល្ងាច​ថ្ងៃ​ដដែល ​ត្រូវ​បាន​ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​ចៃដន្យ ក៏​រាយ​ការ​ណ៍​​ទៅ​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​ពាម​កោះ​
ស្នារ ។ ​

នៅ​ចំពោះ​មុខ​​សមត្ថ​កិច្ច ជន​សង្ស័យ​​បាន​ឆ្លើយ​សារ​ភាព​​ថា ​មូលហេតុ​​ដែល​រូបគេ​លើកដៃ​​សម្លាប់​​ក្មេង​នោះ​​ ដោយសារ​​តែ​​ខឹងក្មេង​​នេះ​ឈ្លោះ​​ជាមួយនឹង​ក្មួយ​ប្រុស​របស់​គេ  ហើយ​នៅ​​រសៀល​ថ្ងៃ​ទី​២៧ មីនា ២០១៥ ពេល​ដែល​ដើរ​ចេញទៅ​ខាងក្រោយ​ផ្ទះ ក្មេង​​ឈ្មោះ​ពិសិដ្ឋ បាន​ទាត់​ក្មួយ​​របស់​គេ​ត្រូវ​១​ជើង​​ទៀត ​ហេតុតែ​ខឹង​ពេក​ ក៏​បានចាប់​ក្មេង​នោះ​ចង​​នឹង​ខ្សែ​គោ​រឹត​.ក​ចាប់​ជ្រមុជ​ទឹក​​ព្រែក​រហូត​ដល់​ស្លាប់ ទើប​រូបគេ​ត្រឡប់​មក​ផ្ទះ​វិញ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព